សារអេឡិចត្រូនិច
រថយន្ត​សណ្តោង​ស៊ីម៉ង់ត៍ បើក​បុក​គ្នា​ជាមួយ រថយន្ត​ធន់​ត្រា បុរស​ម្នាក់​ស្លាប់


សៀមរាប​: បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា អតីត​អ្នក​ប្រមូល​ផល អនុ​ផល​ព្រៃឈើ ពី​ដី​ក្រុមហ៊ុន​សម្បទាន សង្គមកិច្ច​នោះ បាន​ស្លាប់ ដោយ​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត យ៉ាង​អាណោចអាធម៌ បន្ទាប់​ពី​ជួប​ក្នុង ឧបទ្ទវហេតុ គ្រោះថ្នាក់​បង្ក​ឡើង រថយន្ត​ម៉ាក​ហ៊ី​ណូ​សណ្តោង ស៊ីម៉ង់ត៍ KCement ( ខេ ស៊ី មិន​) បើក​បុក​ជាមួយ​និង​រថយន្ត​Tundra​។

ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ភូមិ​ត្រពាំង ថ្នល់ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 4A-2309 សណ្តោង ស៊ីម៉ង់ត៍ KCement ( ខេ ស៊ី មិន​) បាន​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ជាមួយ​រថយន្ត Tundra ពណ៌​ស ស៊េរី ២០១០ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-1918 បើកបរ​ដោយ​ឈ្មោះ លាង គឹ​ម​ស្រ៊ូ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ អតីត​អ្នក​ប្រមូល​ផល អនុ​ផល​ព្រៃឈើ ពី​ដី​ក្រុមហ៊ុន​សម្បទាន​សង្គមកិច្ច រស់នៅ​ភូមិ​ព្រែក​តា​នូ​ង ឃុំ​ព្រៃ​កតា​នូ​ង ស្រុក​កោះសូទិន ខេត្តកំពង់ចាម​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​រថយន្ត​។ ចំណែក​អ្នក​បើករថយន្ត​ម៉ាក​ហ៊ី​ណូ​ក្រោយ កើតហេតុ ក៏​បាន ចុះ​គេចខ្លួន​បាត់​តែ​ម្តង​។

បន្ទាប់​ពី​កើត​មាន​ករណី​គ្រោះថ្នាក់​នេះ កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​សហការ​គ្នា គាស់​យក​សព​ជន​រង​គ្រោះ​មក​ក្រៅ និង​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ យក​ទៅ​ចាត់ចែង​ធ្វ់​បុណ្យ​។ ដោយឡែក​វត្ថុ​តាង ត្រូវ​បាន​ជំនាញ​ស្ទួ​ច​យក​ទៅ​រក្សា ទុក​នៅ​អធិការដ្ឋាន​នគរ​បាន​ស្រុក​ប្រាសាទបាគង រង់ចាំ​ភាគី​ខាង​រថយន្ត​បង្ក​ចូលខ្លួន មក​ដោះស្រាយ​គ្នា​តាម​នីតិវិធី​៕