សារអេឡិចត្រូនិច
ក្រុមហ៊ុន LG បាន​ដាក់​បង្ហាញ​ទូរ​ទឹកកក​នៃ​ការ​វិវត្តន៍​ថ្មី INSTAVIEW នៅ​ក្នុង​ព្រឹត្តិការណ៍​INNOFEST ASIA.


ភ្នំពេញ​: ដើម្បី​កសាង​ភាព​ជា​អ្នកដឹកនាំ​របស់​ខ្លួន​នៅ​ជួរ​មុខ​នៃ​ទីផ្សារ​ទូទឹកកក​,​ក្រុមហ៊ុន LG Electronics​បាន​ដាក់​បង្ហាញ​នូវ​ទូទឹកកក InstaViewDoor-in-Door™​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​InnoFestAsia2017 ដែល​ប្រារព្ធ​ឡើង​នៅ​លើ​កោះ​Jeju ប្រទេស​កូរ៉េ​ខាងត្បូង​។ 

ទូរ​ទឹកកក​នេះ​បំពាក់​ទៅ​ដោយ​អេ​ក្រង់​វ​យ័​ឆ្លាត​ដែល​មាន​មាន​លក្ខណៈ​ពិសេស​ទំនើប ជ្រុង​កោង (cutting-edge) និង​ប្រ​ព​ន្ធ័​គោះ​បំភ្លឺ (Knock-On feature) ដែល​អាច​ជួយ​សន្សំ​សំចៃ​ថា​ម​ព​បាន​ច្រើន​។

InstaViewDoor-in-Door™ - ជា​គំនិត​នៃ​ការ​រក​ឃើញ​ថ្មី

ខណៈ​ពេល​ដែល​ទូរ​ទឹកកក​ធម្មតា​គ្រាន់តែ​បំពាក់​ទៅ​ដោយ​ទ្វារ​ធម្មតា​ជាមួយ​ជាមួយ​និង​ប្រ​ព​ន្ធ័​បង្ហូ​ទឹកកក​។ បុ​ន្តែ​សំរាប់ InstaViewDoor-in-Door™ របស់​LG បាន​បំពាក់​ទៅ​ដោយ​បន្ទះ​ទ្វា​កញ្ចក់​រលោង​មាន​ទំហំ 33-​អ៊ី​ង​។ 

បង្អួច​របស់​InstaViewDoor-in-Door™ មាន​លក្ខណៈ​ពិសេស​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ពិនិត្យ​មើល​របស់​ដែល​រក្សា​ទុក​នៅ​ខាងក្នុង​បាន​ដោយ​មិន​ចាំបាច់​បើកទ្វា​ទេ​។ អ្នក​ប្រើប្រាស់​អាច​បើក​ពន្លឺ​ក្នុង​ទូទឹកកក​បាន​ដោយ​គ្រាន់តែ​គោះ​លើ​កញ្ចក់​ពី​ដង​ជា​ការ​ស្រេច​។

InstaView Door-in-Door™ មាន​កន្លែង​សំរាប់​រក្សា​ទុក​ធំ​ទូលាយ​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​រក្សា​ទុក​ភេសជ្ជៈ​ឬ​អាហារ​បាន​យ៉ាង​ងាយស្រួល​។ 

ការ​សន្សំ​សំចៃ​ថាមពល​តាម​រយះ​Inverter Linear Compressor 

ទូរ​ទឹកកក​LG ត្រូវ​បាន​បំពាក់​ដោយ​កុំ​ប្រេស​ស័​រ​សន្សំ​សំចៃ​ខ្ប​ស់​Inverter Linear Compressor ដែល​មាន​ផ្ជា​ប់​ជាមួយ​នៅ​ពី​ស្តុ​ង linear piston drive​ជំនួស​ឱ្យ​drive​ធម្មតា​។ 

ដោយ​បង្កើត​ការ​កកិត​ផ្ទៃក្នុង​តិច​ដែល​ជា​លទ្ធផល​ធ្វើ​អោយ​ការ​ប្រើប្រាស់​ចំនាយ​ថាមពល​តិច​និង​កាត់​បន្ថយ​សំលេង​រំខាន​ទាំង​អស់នេះ​បាន​ផ្តល់​អោយ​យើង​នៅ​នូវ​ភាព​ដែល​អាច​ជឿជាក់​បាន​និង​យូរអង្វែង​។​Inverter Linear Compressor របស់​LG ត្រូវ​បាន​ទទួល​ការ​ធានា​រយះ​ពេល​10 ឆ្នាំ​។ សំរាប់​កុំ​ប្រេស​ស័​រអា​ច​ដម​ណើ​របា​ន​យ៉ាង​រលូន​ដោយ​គ្មាន​ផលវិបាក​រហូត​ដល់​ទៅ 20 ឆ្នាំ​។​នេះ​បើ​យោង​តាម​ការ​ពិនិត្យ​របស់​សមាគម​វិទ្យាសាស្ត្រ​និង​បច្ចេកទេស​របស់​អា​ឡឺ​ម៉​ង់ (VDE)​។

លក្ខណៈ​ពិសេស​នៃ​ការ​ច្នៃប្រឌិត​ថ្មី​ដែល​ស្រប​តាម​តម្រូវ​វ​ការ​របស់​អ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ខាងក្នុង​នៃ InstaViewDoor-in-Door™ ត្រូវ​បាន​បំពាក់​ជាមួយ​និង​ប្រ​ព​ន្ធ័​បន្សុទ្ធ​ខ្យល់​(Hygiene Fresh+) ដើម្បី​លុប​បំបាត់​ខ្យល់​កខ្វក់​និង​ក្លឹ​ន​មិនល្អ​នៅ​ក្នុង​ទូទឹកកក​។ 

ទន្ទឹម​និង​នេះ​ដែរ​ជាមួយ​និង​ការ​ច្នៃប្រឌិត​ថ្មី​របស់​ប្រ​ព​ន្ធ័​តុល្យភាព​សំណើម​(FRESHBalancer)​អាច​បន្ថែម​នូវ​កម្រិត​សំណើម​ដែល​ជួយ​រក្សា​បន្លែ​និង​ផ្លែ​ឈើ​អោយ​ស្រស់​បាន​យូរ​។

លើស​ពី​នេះ​ទៀត​ទូទឹកកក​នេះ​អាច​ដំឡើង​បាន​នៅ​គ្រប់​ទីកន្លែង​នៅ​ក្នុងផ្ទះ​ដោយ​មិន​ចាំបាច់​ពិបាក​ខ្វល់​ពី​កន្លែង​ណា​ដែល​មានទឹក​ឬ​មិន​មានទឹក​នៅ​ក្បែ​នោះ​ទេ​។ ពីព្រោះ​InstaViewDoor-in-Door™ មាន​កន្លែង​រក្សា​ទឹក​នៅ​ក្នុង​វា​ផ្ទាល់​តែ​ម្តង​ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​ចាក់ទឹក​ដោយ​ផ្ទាល់​ទៅ​ក្នុង​ធុង​របស់​វា​តែ​ម្តង​។

លោក​Dae-hyun​ដែល​ជា​ប្រធាន​ក្រុមហ៊ុន LG Electronics Home Appliance & Air Solutions Company បាន​មាន​ប្រសាសន៍​ថា "InstaViewDoor-in-Door™ ជា​ទូទឹកកក​ចុង​ក្រោយ​បំផុត​របស់​យើង​ជាមួយ​ការ​វិវដ្ត​ថ្មី​ដើម្បី​រក្សា​អាហារ​អោយ​បាន​ស្រស់​យូ​អង្វែង​តាម​ដែល​អាច​ធ្វើ​បាន​។ ហើយ​វា​អាច​ធ្វើ​អោយ​អតិថិជន​មានការ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​ការ​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍ InnoFestAsia 2017៕