សារអេឡិចត្រូនិច
ឈិ​ត សុវណ្ណ​បញ្ញា សម្រុក​ថត​បទ​ចម្រៀង ត្រៀម​ចេញចូល​ឆ្នាំ​ខ្មែរ


ភ្នំពេញ​: គ្រាន់តែ​ឈាន​ជើង​ចូល​ទ្រនំ​ថ្មី​ភ្លាម តារាចម្រៀង សំលេង​ស្រទន់ ឈិ​ត សុវណ្ណ​បញ្ញា កំពុង​តែ​មមាញឹក​ថត​បទ​ចម្រៀង ត្រៀម​ទុក​អបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​ភ្លែត​តែ​ម្តង​។ តារាចម្រៀង​រូប​នេះ ទទួល​បាន​បទ​ចម្រៀង រហូត​ទៅ​ដល់​៦​បទ ក្នុង​Ablum ឆ្នាំ​ថ្មី​នេះ ខណៈ​ដែល​នាង​បាន​បោះ​ជំ​ហ៊ាន​ចូល​ក្នុង​ផលិតកម្ម​ថោ​ន​មួយ​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​។ 

តាម​រយៈ​បទ​ចម្រៀង​ប្លែក​ៗ ដែល​ដឹកនាំ​សម្តែង​ដោយ លោក អ៊ិ​ន ទី​តូ និង លោក គូ ច័ន្ទ​តារា ដែល​នឹង​បង្ហាញ​ស្នាដៃ​បទ​ចម្រៀង​កាយវិការ​ប្លែក​ៗ ក្នុង​ទស្ស​វ​ត្យ​ទី​៨០  នៃ​បទ​ចម្រៀង សំនៀង​ដើម ដោយ​អ្នកស្រី សុង សេង​ហ៊​ន និង​ច្រៀង​ថ្មី​ដោយ កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា​។ លោក​អះអាង​ថា បទ​ចម្រៀង​ទាំងនោះ នឹង​មាន​ឈុត​ឆាក ដែល​រំលឹក​ពី​អនុស្សាវរីយ៍​នា​ទ​ស្សវ​តទី​៨០ ដែល​នាំ​អារម្មណ៍​អ្នក​ទស្សនា​វិល​ទៅ​រក​អតីតកាល​នា សម័យកាល​មួយ​នោះ​តាម​រយៈ​បទ​ចម្រៀង ទាំង​បី​បទ របស់ កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា រួម​មាន បទ​ចម្រៀង ១-​ឡាំ​ភ្លឹង​បឹង​កា​ឡូ​, ២-​ឃើញ​ហើយ​ក៏​ហួសចិត្ត​, ៣-​ចង់​តែ​ចងក​។ 

មិន​ត្រឹមតែ​បទ​ចម្រៀង​សំនៀង​ដើម ប៉ុណ្ណោះ​ទេ តារាចម្រៀង ទើបតែ​ផ្លាស់​ប្តូរ​ទ្រនំ​រូប​នេះ ក៏​មាន​លាយ​លំ​បទ​ចម្រៀង​រួម​គ្នា ជាមួយនឹង​តារាចម្រៀង នាង យក់ ថិ​តរ​ដ្ឋា និង លោក សុគន្ធ​ថេ​រ៉ា​យុ​ផង​ដែរ​។ 

កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា បាន​ឲ្យ​ដឹង​ថា នាង​មានឱកាស​ច្រៀង​បទ​ចម្រៀង​របស់​អ្នកចម្រៀង​ជើង​ចាស់ នាង​ពិតជា​សប្បាយចិត្ត ណាស់​ទៅ​ហើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ នាង​និង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​តាម​រយៈ​បទ​ចម្រៀង​ថ្មី​ៗ ទៀត ដែល​នឹង​មាន​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕