សារអេឡិចត្រូនិច
ក្រុមហ៊ុន Smart ពង្រីក​ជម្រើស​ទូរស័ព្ទ​របស់​ខ្លួន ដោយ​សម្ពោធ​ទូរស័ព្ទ​កំពូល Huawei Mate 9 នៅ​កម្ពុជា


ភ្នំពេញ​: ក្រុមហ៊ុន Smart Axiata បាន​ប្រកាស​កិច្ចសហការ​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ធំ​ជាងគេ​ទី​៣​លើ​ពិភពលោក​ដើម្បី​សម្ពោធ​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Huawei Mate 9​ដែល​ជា​ម៉ូ​ដែល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទំនើប​ចុង​ក្រោយ​បំផុត​មួយ របស់​ក្រុមហ៊ុន​Huawei​។

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Huawei Mate 9 គឺជា​ម៉ូ​ដែល​ទូរស័ព្ទ​ថ្មី​បំផុត​មួយ​របស់​ក្រុមហ៊ុន Huawei ដែល​បាន​រចនា​ឡើង​ប្រកបដោយ​ស្ទីល​ទំនើប ពោរពេញ​ដោយ​កិត្យានុភាព​និង​សមត្ថភាព​ខ្ពស់​បំផុត ។ ជាមួយនឹង​អេ​ក្រង់​ទំហំ​5.9 អ៊ី​ញ​និង​ការ​រចនា​គែម​តូច​ស្តើង ទូរស័ព្ទ Huawei Mate 9 គឺជា​ទូរស័ព្ទ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ទូរស័ព្ទ​អេ​ក្រង់​ធំ និង បទ​ពិសោធ​វី​ដេ​អូ​ល្អ​ដាច់​គេ ។

សមត្ថភាព​ដ៏​ពិសេស​នេះ ត្រូវ​បាន​គួប​ផ្សំ​នឹង​ថ្ម​ដែល​មាន​កម្លាំង​ខ្លាំង​រហូត​ដល់​4000mAH និង​បច្ចេកវិទ្យា​សន្សំ​ថាមពល​ដែល​អាច​ផ្តល់​ជូន​នូវ​ការ​ប្រើប្រាស់​រហូត​ដល់​ពីរ​ថ្ងៃ​និង​អាច​សាក​ថ្ម​លឿន​មក​ជិត​ពេញ ក្នុង​រយៈពេល​ត្រឹមតែ ២០​នាទី ប៉ុណ្ណោះ ។

ដោយ​បាន​អភិវឌ្ឍ​ការ​ពេញ​និយម​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Leica ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Huawei Mate 9​មាន​បំពាក់​កាមេរ៉ា​ទំហំ​20-megapixel នៅ​ខាងក្រោយ ដែល​អាច​ចាប់​យក​រូបភាព​បាន​ច្បាស់​បំផុត​និង​មាន​កាមេរ៉ា​មុខ​ទំហំ 8-megapixel​សម្រាប់​ការ​ថត​សែ​ល​ហ្វី​ដ៏​ល្អ​ឥត​ខ្ចោះ​។​លោក Thomas Hundt​នាយក​ប្រ​តិ ប​ត្តិ​ក្រុមហ៊ុន Smart Axiata​មាន​ក្តី​រំភើប​ចំពោះ​ការ​សម្ពោធ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្មី​នេះ ។

លោក​បាន​មាន​ប្រសាសន៍​ថា​“​ក្រុមហ៊ុន Smart មាន​ក្តី​រីករាយ​ដោយ​បាន​នាំ​យក​ផលិតផល​ទំនើប​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន Huawei គឺ​ទូរស័ព្ទ Huawei Mate 9 មក​កាន់​ប្រទេស​កម្ពុជា​។ លក្ខណៈ​ដ៏​ល្អ​ពិសេស​របស់​ទូរស័ព្ទ Huawei Mate 9 ប្រាកដជា​នឹង​ធ្វើ​អោយ​អតិថិជន​កម្ពុជា​ដែល​ចូល​ចិត្ត​បច្ចេកវិទ្យា​ពេញចិត្ត​នឹង​ទូរស័ព្ទ​ថ្មី​នេះ បូក​ផ្សំ​នឹង​ប្រព័ន្ធ​បណ្តាញ​គ្របដណ្តប់​កម្រិត 4G+​ធំ​បំផុត និង​លឿន​បំផុត​ពី​ក្រុមហ៊ុន​Smart​។​”

ក្រុមហ៊ុន Smart គឺជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ដាក់​អោយ​ប្រើប្រាស់​បច្ចេកវិទ្យា 4G LTE និង​ជា​ក្រុមហ៊ុន​ដែល​បាន​ធ្វើ​វឌ្ឍនភាព (upgrade) បណ្តាញ 4G LTE របស់​ខ្លួន​ទៅ​ជា​4G+ មុនគេ​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៦ កន្លង​ទៅ ។ នៅ​ដើមឆ្នាំ​២០១៧ នេះ ក្រុមហ៊ុន​បាន​សម្ពោធ​បច្ចេកវិទ្យា​VoLTE (Voice overLTE) ឬ​ហៅ​ថា HD Voice ដើម្បី​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ហៅ​ទូរស័ព្ទ​ប្រកបដោយ​គុណភាព​ខ្ពស់​បំផុត​ដល់​អ្នក​ប្រើប្រាស់​របស់​ខ្លួន ពោល​គឺ កា​រត​ភ្ជាប់​ការ​ហៅ​ទូរស័ព្ទ​កាន់តែ​រហ័ស បូក​ផ្សំ​នឹង​គុណភាព​សំឡេង​ច្បាស់​កម្រិត​HD ទៀត​ផង​។ ទូរស័ព្ទ Huawei Mate 9 នឹង​ទទួល​បានការ​អាប់​ឌែ​ត​សុ​ហ្វ​វ៊ែ​រ​កម្មវិធី HD Voice ក្នុង​ខែឧសភា​ឆ្នាំ​២០១៧ នេះ​។

លោក LV Qing Chen​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei Technologies (Cambodia) Co. , Ltd បាន​ថ្លែង​ថា “​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Huawei Mate 9 “​ឈានមុខ​គេ​ជា​និច្ច​”​គឺជា​ទូរស័ព្ទ​យ៉ាង​លេចធ្លោ​របស់​ក្រុមហ៊ុន ។ 

កាមេរ៉ា​ពិសេស​ថ្មី​បំផុត​នេះ​ត្រូវ​បាន​រចនា​ឡើង​ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​Leica និង OIS ដែល​ផ្តល់​ជូន​នូវ​សមត្ថភាព​ពង្រីក​ហា​យ​ប្រ៊ី​ឌ (hybrid zoom)២​ដង​និង​អាច​ថត​វី​ដេ​អូ​ក្នុង​កម្រិត​4K ទៀត​ផង ជាមួយនឹង​កាមេរ៉ា Leica Dural ជំនាន់​ទី​២​ដ៏​ថ្មីស្រឡាង​នេះ ។ ទូរស័ព្ទ​នេះ​ក៏​ត្រូវ​បាន​បំពាក់​ដោយ​ស៊ី​ភី​យូ​ជំនាន់​ថ្មី គឺ​ប្រ៉ូ​សេ​ស័​រ Kirin 960​និង​សមត្ថភាព​ស្វ័​យ​សិក្សា​យ៉ាង​ឆ្លាត​វៃ​ទៀត​ផង​។ ការ​រួម​បញ្ចូល​គ្នា​យ៉ាង​ឥត​ខ្ចោះ​រវាង​Software និង Hardware​នេះ មាន​ន័យ​ថា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Huawei Mate 9 មាន​ល្បឿន​លឿន​និង​បន្ត​នៅ​តែ​រហ័ស​ជា​និច្ច​។​”

លោក​បាន​បន្ថែម​ថា “​ក្រុមហ៊ុន Huawei បាន​ថ្លែ​ក​កោតសរសើរ​ចំពោះ​ភាព​ជា​ដៃគូ​រយៈពេល​វែង​ជាមួយនឹង​ក្រុមហ៊ុន Smart ។ ខណៈ​ក្រុមហ៊ុន Smart ប្រារព្ធ​ខួប​លើក​ទី 8 របស់​ខ្លួន ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្មី​នេះ ពិតជា​ស័ក្តិសម​ជាមួយនឹង​ការ​ផ្តល់​ជូន​ពិសេស​ថ្មី​ៗ​ពី​ក្រុមហ៊ុន Smart ដែល​នឹង​ផ្តល់​ជូន​អតិថិជន​នូវ​គុណ​តម្លៃ​និង​អត្ថប្រយោជន៍​ខ្ពស់​បំផុត​។​”

ក្នុង​តម្លៃ​យ៉ាង​សមរម្យ ត្រឹមតែ​697 ដុល្លារ​អា​មេ​រិ​ក រាល់​អតិថិជន​ដែល​ជាវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Huawei Mate 9 ក៏​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ពី​ក្រុមហ៊ុន Smart​រួម​មាន ស៊ី​មកា​ត​លេខ​ពិសេស​មួយ និង​ការ​ប្រើប្រាស់​គម្រោង Power+ 1 ដោយ​ឥត​គិតថ្លៃ រយៈពេល​24 ស​ប្តា​ហ៍​ទៀត​ផង​។

ចាប់ពី​ថ្ងៃនេះ​ទៅ អតិថិជន​អាច​ជាវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Huawei Mate 9 បាន នៅ​តាម​ហាង​Smart Shop មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ រួម​មាន Smart Shop​មុនី​វង្ស​,​ភ្នំពេញ​សេន​ធ័​រ​, នេ​រុ​ហ៍​, សូ​រិ​យា​, TK Avenue, មាត់ទន្លេ​, កោះ​ពេជ្រ​និង​សុ​វ​ណ្ណា​ក៏​ដូច​ជា​Smart Shop នៅ​ខេត្តបាត់ដំបង​និង​សៀមរាប​ផង​ដែរ​៕