សារអេឡិចត្រូនិច
ឥទ្ធិពល​ទាំង​៨​យ៉ាង ដែល​អ្នក​ជក់បារី​នឹង​ទទួល​បាន


: អ្នក​ជក់បារី​ភាគច្រើន​ជឿ​ថា ការ​ជក់បារី​របស់​ខ្លួន​ប្រហែលជា​ប៉ះពាល់​តែ​សួត និង​បេះដូង​ទេ​។ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​មិន​បាន​គិត​ដែរ​នោះ​គឺថា ការ​ជក់បារី​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ច្រើន​ជា​អ្វី​ដែល​ពួក​គេ​រំពឹង​ទុក​ទៅ​ទៀត​ដូច​ជា​៖

    _៣០ ទៅ​៤០​ភាគរយ​នៃ​អ្នក​ជក់បារី​ទំនងជា​ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ណាស់​។

    _​ការ​ជក់បារី​អាច​មានឱកាស​ប្រឈម​នឹង​ការ​ខ្វាក់​ភ្នែក​រហូត​ដល់​បួន​ដង​ឯណោះ​។

    _​ការ​ងាប់​លិង្គ ឬ​លិង្គ​មិន​អាច​ឡើង​រឹង​បាន​គឺជា​ផល​ប៉ះពាល់​មួយ​នៃ​អ្នក​ជក់បារី​ភាគច្រើន​។

    _​សម្រាប់​ស្ត្រី​ដែល​ជក់បារី ឬ​ធ្លាប់​ជក់បារី អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​កូនក្រៅស្បូន​ជាង​ស្ត្រី​មិន​ជក់បារី​។

    _​សម្រាប់​កូន​នៅ​ក្នុង​ផ្ទៃ​ស្ត្រី​ជក់បារី អាច​ប្រឈម​ខ្ពស់​នឹង​ការ​ឆែបមាត់ និង​ឆែប​ក្រអូម

    អ្នក​ជក់បារី​មិនមែន​ត្រឹមតែ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​សួត​ទេ តែ​ក៏​ប្រឈម​ខ្លាំង​នឹង​មហារីក​ពោះវៀនធំ​ផង​ដែរ​។

    _​ការ​ជក់បារី​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ផ្លូវភេទ​ទាំង​បុរស និង​ស្ត្រី​។ បុរស​អាច​នឹង មាន​មេជី​វិត​ឈ្មោល​ថយ​ចុះ និង​ងាប់​លិង្គ ខណៈ​ពេល​ដែល​ស្ត្រី​អាច​នឹង​មក​រដូវ​មិន​ទៀង និង​ឆាប់​រ៉ាំ​ង​រដូវ​។

    _​ការ​ជក់បារី​មាន​និន្នាការ​មួយ​ប្រឈម​ខ្លាំង​នឹង​ការ​ខូច​អញ្ចាញធ្មេញ ហើយ​ក៏​ជា​ហេតុផល​នាំ​ឲ្យ​បាក់​ធ្មេញ​លើ​មនុស្ស​ពេញវ័យ​ដែរ ៕