សារអេឡិចត្រូនិច
បើក​ឆាក​ប្រកួត​៦០​ក្រុម សម្រាប់​ថ្ងៃ​ដំបូង នៅ​ភ្នំពេញ​កំពុង​ប្រកួត​យ៉ា​ន​ស្វិតស្វាញ


: ថ្ងៃ​ដំបូង​សម្រាប់​ការ​ប្រកួត​ច​វគ្គ​ជម្រុះ​ក្នុង​មណ្ឌល​រាជធានី​ភ្នំពេញ​នៃ​ពាន់រង្វាន់​Tiger Street Football Festival 2017 នៅ​មុខ​មជ្ឈមណ្ឌល​កោះ​ពេជ្រ បាន​បញ្ចប់​ថ្ងៃ​ទី​មួយ​ដោយ​ធ្វើការ​ប្រកួត​អស់​ជាង​៣០​ប្រកួត ហើយ​និង​ធ្វើការ​ប្រកួត​ចំនួន ៣ ថ្ងៃ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៩ ដល់ ១១ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​ស្វែងរក​ចំនួន ១២​ក្រុម​ទៅ​ធ្វើការ​ប្រកួត​ដំណាក់កាល​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​ស្វែងរក​អ្នក​ឈ្នះ​ទឹកប្រាក់ ១៥០០០​ដុល្លា​។ 

មណ្ឌល​ភ្នំពេញ​ដែល​ជា​មណ្ឌល​ចុង​ក្រោយ​នេះ​គឺ​ពិតជា​ស្វិតស្វាញ​ជាង​មណ្ឌល​ផ្សេង​ៗ​ទៀត​ព្រោះ​ចំនួន​ក្រុមបាល់ទាត់ ដែល​ដាក់​ពាក្យ​ចូលរួម​មាន​ចំនួន​ច្រើន​រហូត​ដល់​ទៅ​១២០​ក្រុម​ដូចនេះ​ធ្វើ​ឲ្យ​កីឡាករ​ទាំងអស់​ខិតខំ​ប្រើ​បច្ចេកទេស​យកឈ្នះ​លើ​ដៃគូ​ដោយ​មិន​បន្លាយ​ពេលវេលា​ឡើយ​៕