សារអេឡិចត្រូនិច
នេះ​គឺជា​គំរូ​រូបភាព​ដែល​ថត​ដោយ​កាមេរ៉ា​របស់​ទូរស័ព្ទ​Nokia 5 និង​Nokia 3310 ឆ្នាំ​2017


ក្រុមហ៊ុន​Nokia​បាន​ចំណាយពេល​អស់​ជា​យូរ​មក​ហើយ​ដើម្បី​ផលិត​ស្មា​ត​ហ្វូ​ន​ប្រភេទ​Android​។ស្មា​ត​ហ្វូ​ន​ប្រភេទ​Android​ទាំងនោះ​រួម​មាន​Nokia 6 ,5 និង​3​ដែល​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​ឯ​MWC​ឆ្នាំ​២០១៧​កន្លង​មកនេះ​។

ឥឡូវនេះ​ពួក​យើង​បាន​ផលិត​នូវ​ស្មា​ត​ហ្វូ​ន​ម៉ាក​ថ្មី​មួយទៀត​ហើយ​គឺ​Nokia3310​។

 រូបភាព​ទាំងនេះ​ហើយ​ដែល​ជា​គំរូ​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​ន​Nokia 3310​នៅ​ក្នុង​ឆ្នាំ​2017​នេះ ដែល​មាន​ទ​ហំ​កាមេរ៉ា​2MP​នៅ​លើ​ខ្នង​របស់​វា ដែល​កាមេរ៉ា​នេះ​អាច​ផ្តល់​រូបភាព​បាន​1,600 × 1 ,200px​។

ពិត​ណាស់​គឺ​លោក​អ្នក​អាច​មើលឃើញ​ពី​ភាព​អស្ចារ្យ​របស់​វា​។

 ចំពោះ​ស្មា​ត​ហ្វូ​ន​Nokia 5​វិញ​នោះ​គឺ​មាន​ភាព​ប្រសើរ​ជាង​មុន​ច្រើន ដោយសារ​តែ​វា​មាន​បំពាក់​នូវ​ឧបករណ៍​ទំនើប​ៗ​ជា​ច្រើន​ទៀត​។ កាមេរ៉ា​ខាងក្រោយ​របស់​វា​គឺ​មាន​ទំហំ​13MP និង​មាន​បន្ថែម​នូវ​កាមេរ៉ា​មុខ​សំរាប់​selfies​នោះ​ចំនួន​8MP​ទៀត​ផង​។