សារអេឡិចត្រូនិច
សម្តេច​តេ​ជោ ហ៊ុន សែន​៖ នៅ​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ កម្ពុជា​សម្រេច​បាន កំណើនសេដ្ឋកិច្ច ក្នុង​រង្វង់ ៧,១ %


ភ្នំពេញ​: សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម ក្នុង​សន្និសីទ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០១៧ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា នេះ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ចាប់ពី​ឆ្នាំ​២០១៤ រហូត​មក​ដល់​ពេល​នេះ ការ​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា សម្រេច​បាន​តាម​ការ​គ្រោងទុក ក្នុង​នោះ​កំណើនសេដ្ឋកិច្ច សម្រេច​បាន ក្នុង​រង្វង់ ៧% ក្នុង​រយៈពេល ៣ ឆ្នាំ ចុង​ក្រោយ​នេះ​។ កំណើនសេដ្ឋកិច្ច នៅ​ឆ្នាំ​២០១៤ និង​២០១៥ ត្រួ​វ​បាន​គាំទ្រ ដោយ​អនុ​វិស័យ​សំណង់ និង​អចលនវត្ថុ ប៉ុន្តែ​ត្រូវ​បាន​ប្រទាញ​ចុះ ដោយ​កំណើន​ទាប​ជាប់​ៗ​គ្នា ក្នុង​វិស័យ​កសិកម្ម ដោយសារ​មក​ពី​អាកាសធាតុ និង​ការ​ធ្លាក់​ចុះ​នៃ ទីផ្សារ​កសិផល​។ នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ កម្ពុជា​សម្រេច​បាន​កំណើន​ក្នុង​រង្វង់ ៧,១% ដែល​បាន​ទ្រទ្រង់ ដោយ​ការ​កើនឡើង នៃ​វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម ផ្សេង​ៗ​ទៀត ក្រៅពី​វិស័យ​កាត់ដេរ ខណៈ​ដែល​កំណើន នៃ​វិស័យ​សំណង់ វិស័យ​កាត់ដេរ និង​វិស័យ​អ​ច​ន​វត្ថុ បាន​ថមថយ បន្តិច​វិញ ដោយ​ការ​រិ​ត​បន្តឹង កំណើន​ឥណទាន នៅ​ក្នុង​វិស័យ​ធនាគារ ការ​ប្រែប្រួល នៃ​របប​ពាណិជ្ជកម្ម និង​ការ​ប្រែប្រួល​បរិ​ការ​តំបន់ ៕