សារអេឡិចត្រូនិច
មន្ត្រី​ព្រំដែន​ប្រចាំ​ច្រក​ជប់​គគី កើត​ជម្លោះ​ផ្អើល ដល់​ភ្ញៀវ​បរទេស ព្រោះ​រឿង​ក្តោប​សេដ្ឋកិច្ច មិន​អោយរ​បេះ


ឧត្តរមានជ័យ​: មន្ត្រី​មាន​តួនាទី​ប្រចាំ ច្រករបៀង​ព្រំដែន ភូមិ​ជប់​គគី ឃុំ​អម្ពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ (​កម្ពុជា​) ឈម​ស្រុក​សាយ​តា​គូ ខេត្ត​បូ​រី​រាំ (​ថៃ​) នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភ​: ឆ្នាំ​២០១៧ បាន​កើត​ជម្លោះ​ផ្អើល ដល់​ភ្ញៀវ​បរទេស ព្រោះតែ​រឿង​ប្រធាន​ស្នាក់​ការ ប្រចាំ​ច្រក​មួយ​នេះ ក្តោប​សេដ្ឋកិច្ច​ទាំងមូល មិន​អោយរ​បេះ ដល់​មន្ត្រី​មាន​តួនាទី ប្រចាំ​ច្រក​ជាមួយ​គ្នា ។

ប្រភព​មន្ត្រី​ប្រចាំ​ច្រក​ជប់​គគី បាន​បង្ហើប​អោយ​ដឹង​ថា រឿង​ជម្លោះ​នេះ បាន​បង្ក​ឡើង រវាង​មន្ត្រី​តំណាង អោយ​ខេត្តឧត្តរមានជ័យ (​ប្រធាន​ច្រក​) និង​មន្ត្រី​យោធា ទំនាក់ទំនង​ព្រំដែន ដែល​មាន​តួនាទី ប្រចាំ​ច្រក​មួយ​នេះ​ដែរ បាន​កើតឡើង ខណៈ​ប្រធាន​ច្រក ដែល​តំណាង​អោយ​ខេត្ត ក្តោប​ក្តាប់​ប្រាក់់​បន្តិចបន្តួច ដែល​ប្រមូល​បាន​ពី កម្លាំង​ញើស​ឈាម ពលរដ្ឋ​រកស៊ី​ដឹក​ទំនិញ និង​លក់​សំបុត្រ​ឆ្លង​ព្រំដែន ក្តោប​ទុក​ម្នាក់ឯង ។

ប្រភព បាន​បន្ត​ថា រឿង​ជម្លោះ រវាង​មន្ត្រី និង​មន្ត្រី​ប្រចាំ​ច្រក​ខាងលើ​នេះ ប្រសិនបើ​ថ្នាក់ដឹកនាំ​ខេត្ត មិន​ដោះស្រាយ អោយទាន់​ពេលវេលា​នោះ​ទេ រឿង​មួយ​នេះ និង​កើត​ជម្លោះ​រីក​រាល កាន់តែ​ធំ នៅ​ថ្ងៃ​ខាង​មុខ ៕