សារអេឡិចត្រូនិច
អត្ថប្រយោជន៍ សំខាន់​៧​យ៉ាង សម្រាប់​អ្នក​ចូល​ចិត្ត​ផឹកស្រា​បៀរ ក្នុង​បរិមាណ​ត្រឹមត្រូវ


ទីបំផុត មាន​ព័ត៌មាន​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ចូល​ចិត្ត​ផឹកស្រា​បៀរ ខណៈ​ដែល​ក្រុម​អ្នក​វិទ្យា​ស្ត្រ​បាន​រក​ឃើញ​ពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ចំនួន​៧​យ៉ាង​ចំពោះ​ការ​ពិសារ​ស្រា​បៀរ​។ ហេតុនេះ អ្នក​អាច​លើក​កែវ​ផឹក​បាន​ហើយ​។ អត្ថប្រយោជន៍​ទាំងនោះ​រួម​មាន​៖

1. ស្រា​បៀរ​អាច​បង្កើន​នូវ​ខួរឆ្អឹង

ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា ស្រា​បៀរ​មាន​សារធាតុ​ស៊ី​លី​ខន​ជា​ច្រើន​។ សារធាតុ​នេះ​ជួយ​ភ្ជាប់​សាច់ដុំ និង​ឆ្អឹ​ក រឹង​មាំ​ល្អ និង​ជួយ​បង្កើន​នូវ​ខួរឆ្អឹង​។ ស្រា​បៀរ​ទឹកខ្មៅ នឹង​មាន​សារធាតុ​ស៊ី​លី​ខន​នេះ​ខ្ពស់ ហេតុនេះ ស្រា​បៀរ​ទឹកខ្មៅ​មាន​អត្ថប្រយោជន៍​យ៉ាង​ពិសេស​។

2. ស្រា​បៀរ​ជួយ​បង្កើន​កម្រិត​នៃ​សារធាតុ​កូ​ឡេ​ស្តឺ​រ៉​ល

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ការ​បរិភោគ​ស្រា​បៀរ​នឹង​ជួយ​បង្កើន​នូវ​សារធាតុ​កូ​ឡេ​ស្តឺ​រ៉​ល​ដែល​មាន​អត្ថប្រយោជន៍​ក្នុង​រាង​កាយ​។ ការ​ផឹកស្រា​បៀរ​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ អាច​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ទៅ​លើ​កម្រិត​នៃ​សារធាតុ​កូ​ឡេ​ស្តឺ​រ៉​ល​។

3. ស្រា​បៀរ​អាច​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​បេះដូង

បើ​យោង​ទៅ​តាម​សាកលវិទ្យាល័យ Harvard University ការ​សិក្សា​ស្រាវជ្រាវ​ច្រើន​ជាង​១០០ បាន​រក​ឃើញ​ថា ការ​ពិសារ​ស្រា​បៀរ​អាច​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​គាំងបេះដូង​ពី​២៥ ទៅ​៤០​ភាគរយ​។ ប្រសិនបើ​អ្នក​ចង់​ឲ្យ​បេះដូង​របស់​អ្នកមាន​សុខភាព​ល្អ ចាប់ផ្តើម​ផឹកស្រា​បៀរ​មួយ​កំប៉ុង​រៀង​រាល់​អាហារ​ពេល​ល្ងាច​។

4. ស្រា​បៀរ​អាច​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ទឹកនោមផ្អែម

ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន ទំនាក់ទំនង​មួយ​រវាង​ការ​ប្រើប្រាស់​ស្រា​បៀរ​សមរម្យ និង​ការ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ត្រូវ​បាន​រក​ឃើញ​។ ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​ក បាន​រក​ឃើញ​ថា អ្នក​ផឹកស្រា​បៀរ នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ទឹកនោមផ្អែម​កម្រិត​ទាប​។

5. ស្រា​បៀរ​ជួយ​ការពារ​មិន​ឲ្យ​មាន​គ្រួ​ស​ក្នុង​តម្រង់​នោម

ពិត​ណាស់ អ្នក​មិន​ចង់​ឲ្យ​កើត​ជំងឺ​គ្រួ​ស​តម្រង់​នោម​ឡើយ ហើយ​ការ​សិក្សា​ផ្សេង​ៗ​បាន​រក​ឃើញ​ថា ការ​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​គ្រួ​ស​ក្នុង​តម្រង់​នោម​អាច​នឹង​កាត់​បន្ថយ​រហូត​ដល់​ទៅ​៤០​ភាគរយ នៅ​ពេល​ដែល​ផឹកស្រា​បៀរ​មួយ​ដប​ក្នុង​មួយ​ថ្ងៃ​។

6. ស្រា​បៀរ​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក

ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​អា​ល្លឺ​ម៉​ង់ បាន​រក​ឃើញ​ថា សារធាតុ​ក្នុង​ស្រា​បៀរ​អាច​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺមហារីក ជា​ពិសេស​មហារីក​ប្រព័ន្ធ​ប្រូ​ស្តា​ត​។

7. ស្រា​បៀរ​ការពារ​មិន​ឲ្យ​វិកល​ច​រិ​ក

វា​ពិតជា​ចម្លែក​ណាស់​ក្នុង​ពេល​ឮ​ថា ការ​ពិសារ​ស្រា​បៀរ​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​វិកល​ច​រិ​ក​។ អ្នក​ដែល​ធ្លាប់​បាត់បង់​ស្មារតី នឹង​មិន​ជឿ​លើ​បញ្ហា​នេះ​ឡើយ​។ ប៉ុន្តែ ស្រា​បៀរ​មាន​សារធាតុ​ម្យ៉ាង​ក្នុង​ការ​ជួយ​កាត់​បន្ថយ​បញ្ហា​តានតឹង​។ បញ្ហា​តានតឹង​នេះ​គឺជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ស្មារតី​នៅ​ពេល​ឈាន​ដល់​វ័យចាស់​។ ហេតុនេះ ស្រា​បៀរ​ពិតជា​ធ្វើ​ឲ្យ​ខួរក្បាល​មាន​សុខភាព​ល្អ​៕

– បញ្ជាក់​៖ ដើម្បី​ទទួល​បាន​លទ្ធផល​ទាំងនេះ​អ្នក គួរ​ទទួល​ក្នុង​បរិមាណ​មួយ​សមរម្យ ព្រោះ​បើ​អ្នក​ពិសារ​ច្រើន​ពេក វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។

ពេល​ស្រវឹង សូមកុំ​បើកបរ​!!