សារអេឡិចត្រូនិច
យ៉ាងតិច ៧២​នាក់ ស្លាប់ ក្រោយ​ពេល​ក្រុម IS បំផ្ទុះ​គ្រាប់បែក​អត្តឃាត នៅ​ទី​សក្ការៈបូជា​ប៉ា​គី​ស្ថាន


មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៧២​នាក់ បាន​ស្លាប់ បន្ទាប់​ពី​មានការ​វាយប្រហារ ដោយ​គ្រាប់បែក អត្តឃាត​មួយ ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម (IS) នៅ​ទីកន្លែង​សក្ការៈបូជា​ដ៏​ល្បី នៅ​ភាគ​ខាងជើង ប្រទេស​ប៉ា​គី​ស្ថាន​។

គ្រាប់បែក​អត្តឃាត​ជន បាន​ចុច​បំផ្ទុះ​ខ្លួនឯង នៅ​កន្លែង​ហ្វូង​អ្នក​គោរព​បូជា នៅ​ទី​សក្ការៈបូជា Sufi saint Lal Shanbaz Qalandar ក្នុង​ទីក្រុង Sehwan ខេត្ត Sindh ប្រទេស​ប៉ា​គី​ស្ថាន​។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​ប៉ូលិស​ប៉ា​គី​ស្ថាន​។

លោកនាយក​រដ្ឋមន្ត្រី ប៉ា​គី​ស្ថាន Nawaz Sharif បាន​ថ្កោលទោស ចំពោះ​ការ​វាយប្រហារ របស់​ក្រុម IS នេះ ដែល​កើតឡើង នៅ​ថ្ងៃ​ព្រហស្បតិ៍​។

ទី​សក្ការៈបូជា​នោះ មាន​មនុស្ស​ចូល​មក​យ៉ាងច្រើន​កុះករ ខណៈ​ពេល​ដែល ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ម្សិលមិញ​នេះ គឺជា​ថ្ងៃ​ដ៍​ពិ​សិទ្ធ​សំរាប់ ពួក​អ្នក​កាន់សាសនា​មូ​ស្លី​ម ដើម្បី​ធ្វើការ​បួងសួង​។

ហេតុការណ៍​វាយប្រហារ​នេះ ក៍​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់ ផង​ដែរ រង​របួស​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ លោកនាយក​រដ្ឋមន្ត្រី ប៉ា​គី​ស្ថាន បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ធ្វើការ​វាយប្រហារ ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ី​ស្លា​ម ដែល​បាន​វាយប្រហារ នៅ​ក្នុង​ប្រទេស​របស់​លោក​។

លោក​ក៍បាន​ថ្លែង​រំលែក​ទុក្ខ ដល់​ជន​រង​គ្រោះ​ផង​ដែរ និង​លើក​ឡើង​ថា ពួក​យើង​មិន​អាច​ឲ្យ ព្រឹត្តិការណ៍​នេះ​បំបែក និង​បន្លាច​ពួក​យើង​នោះ​ទេ​។ ពួក​យើង​ត្រូវ​តែ​រួបរួម​គ្នា​តស៊ូ ដើម្បី​ប៉ា​គី​ស្ថាន និង​មនុស្សជាតិ ទូ​ទាំង​សកលលោក​៕

ព័ត៌មានថ្មីៗ