សារអេឡិចត្រូនិច
លា​ហើយ​បញ្ហា​ធុំក្លិន​ទ្វារមាស ដោយ​ប្រើ​វិធី​ងាយ​ៗ​មួយ​នេះ


   សុភាព​ស្ត្រី​ជា​ច្រើន​មិន​សប្បាយចិត្ត ដោយសារ​បញ្ហា​ធុំក្លិន​ទ្វារមាស ប៉ុន្តែ​វា​អាច​ប្រែប្រួល​ក្នុងអំឡុងពេល​មក​រដូវ ជា​ពិសេស​ក្រោយ​ពេល​រួម​ភេទ​ហើយ​ភ្លាម​ៗ​។ ការ​បែកញើស ជា​រឿង​មួយ​ធម្មតា អាច​ធ្វើ​ឱ្យ​ទ្វារមាស​ធុំក្លិន​មិនល្អ​។ បើសិន​អ្នក​ជួបនឹង​បញ្ហា​លំហូរ​ទឹករំអិល​ពណ៌​ស ឬ​លឿង​តាម​ទ្វារមាស ក្រហាយ និង​ឈឺចាប់​ទ្វារមាស រមាស់ ហើយ​ទ្វារមាស​ធុំក្លិន អាច​ជា​សញ្ញា​បញ្ជាក់​ថា អ្នក​ឆ្លង​មេរោគ​។

ម្សៅ​សូ​ដា ជា​ឱសថ​ជួយ​ធ្វើ​សមតុល្យ pH ក្នុង​ខ្លួន​របស់​អ្នក ហើយ​នៅ​ពេល​កម្រិត pH មាន​តុល្យភាព ទ្វារមាស​នឹង​លែង​ធុំក្លិន​។

ប្រសិនបើ​អ្នក​ចង់​កម្ចាត់​បញ្ហា​ធុំក្លិន​ទ្វារមាស អនុវត្ត​តាម​វិធីសាស្ត្រ​ខាងក្រោម​៖

  អ្នក​គ្រាន់តែ​ចាក់​ម្សៅ​សូ​ដា ១/២ ពែង​ទៅ​ក្នុង​ទឹក​ងូត​របស់​អ្នក​។ បន្ទាប់​មក ប្រើ​វា​លាង​សម្អាត​ទ្វារមាស​របស់​អ្នក និង​ប្រើ​កន្សែង​ជូត​ឱ្យ​ស្ងួត​។ វិធី​នេះ​នឹង​ជួយ​កម្ចាត់​មេរោគ និង​បំបាត់​ក្លិន​ទ្វារមាស​៕