សារអេឡិចត្រូនិច
ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​ទះ​គូទ​ក្មេង​អាច​ធ្វើ​អោយ​ក្មេង​ឆ្លាត


ការ​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​លោក Marjorie Gunnoe ជា​សាស្ត្រាចារ្យ​ផ្នែក​ចិត្ត​វិទ្យា​នៅ​មហាវិទ្យាល័យ Calvin នៅ​ក្នុង​ទីក្រុង Grand Rapids រដ្ឋ Michigan បាន​ធ្វើ​ឡើង​ទៅ​លើ​ការ​សិក្សា​របស់​ក្មេង​ស្រី​ម្នាក់​ទទួល​បាន​លទ្ធផល​មិនល្អ​ដោយសារ​តែ​នាង​ខ្វះ​ការ​យកចិត្តទុកដាក់​លើ​ការ​សិក្សា​របស់​គាត់​ទើប​ធ្វើ​អោយ​អាណាព្យាបាល​គាត់​មានការ​ខកចិត្ត​និង​សំរេចចិត្ត​ដាក់​ពិន័យ​លើ​កូន​គាត់​ដោយ​ការ​ទះ​គូទ​។

ការ​ស្រាវជ្រាវ​នេះ​បានអោយ​ដឹង​ថា ការ​ដាក់​ពិន័យ​លើ​ក្មេង​ដោយ​ការ​ទះ​គូទ​អាច​ធ្វើ​អោយ​ក្មេង​មានការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ធ្វើ​អោយ​ក្មេង​មាន​ភាព​វៃឆ្លាត​ដោយសារ​តែ​ក្មេង​ៗ​ខ្លាច​និង​ការ​ដាក់ទោស​ទះ​គូទ​ទៅ​លើ​ពួក​គេ​ទៀត​។ ពោល​ការ​ទះ​គូទ​ក្មេង​មិនមែន​ជា​ទោសទណ្ឌ​កម្ម​រាង​កាយ​ធ្ងន់ធ្ងរ​ឡើយ​៕