សារអេឡិចត្រូនិច
មន្ត្រី​សេត​វិមាន​៖ ដូ​ណា​ល់ ត្រាំ​សង្ឃឹមថា រុ​ស្សី​ប្រគល់​តំបន់​គ្រី​មៀ ឲ្យ​អ៊ុយ​ក្រែ​ន​វិញ


ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់​ពី​ជំហរ ច្បាស់លាស់​ថា គាត់​សង្ឃឹមថា រដ្ឋាភិបាល​រុ​ស្សី នឹង​មិន​បង្ក​ហិង្សា​ទៀត​ទេ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយនឹង​ប្រគល់​ទឹកដី គ្រី​មៀ ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​វិញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ មន្ត្រីជាន់ខ្ពស់​សេត​វិមាន Seen Spicer កាលពី​ថ្ងៃ​អង្គា​រ៍​។

សេត​វិមាន​អា​មេ​រិ​ក និង​វិមាន​ក្រឹម​ឡាំង (Kremlin) របស់​មូ​ស្គូ បាន​បញ្ចេញ​ពាក្យ​សំដី ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ជុំវិញ​តំបន់​គ្រី​មៀ ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​។

ទោះបីជា​យ៉ាងណា ក៍​នៅ​ថ្ងៃ​ពុធ ម្សិលមិញ​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្សី ម៉ា​រី​យ៉ា ហ្សា​ខា​រ៉ូ​ហ្វ (Maria Zakharov) បាន​និយាយ បក​មក​សេត​វិមាន​វិញ​ថា រុ​ស្សី នឹង​មិន​ប្រគល់​ទឹកដី​គ្រី​មៀ ទៅ​អ៊ុយ​ក្រែ​ន​វិញ​នោះ​ទេ ព្រោះ​គ្រី​មៀ ជា​ផ្នែក​មួយ​នៃ​សហព័ន្ធ​រុ​ស្សី​។

បន្ទាប់​ពី​មានការ​ឆ្លើយ​តប មក​វិញ របស់​មន្ត្រី​ការទូត​រុ​ស្សី ដូ​ណា​ល់ ត្រាំ បាន​ចោទសួរ ជា​សំណួរ នៅ​ក្នុង Twitter របស់​លោក​ថា តើ​លោក​អូ បា​ម៉ា មាន​ជំហរ​ទន់​ពេក ចំពោះ​រុ​ស្សី?

ជុំវិញ​សំណួរ​នេះ សមាជិក​ព្រឹទ្ធសភា មក​ពី​គណបក្ស​សាធារណរដ្ឋ John McCain បាន​ឆ្លើយ​តប​ទៅ​វិញ​ថា ដោយ​យល់​ស្រប់​ថា អូ បា​ម៉ា មាន​ជំហរ​ទន់​ពេក ចំពោះ​រុ​ស្សី និង​បាន​លើក​ឡើង​ថា អា​មេ​រិ​ក បាន​ផ្តល់​ជំនួយ ទៅ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន និង​បន្ត​ដាក់​ទណ្ឌកម្ម ទៅ​លើ​រុ​ស្សី​។

សូម​រលឹក​ផង​ដែរ​ថា ប្រទេស​រុ​ស្សី បាន​យក​តំបន់​គ្រី​មៀ ពី​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​ក្នុង​ខែមីនា ឆ្នាំ ២០១៤ បន្ទាប់​ពី​មាន​ភាព​តានតឹង រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​។ ប្រទេស​អ៊ុយ​ក្រែ​ន គឺជា​ទឹកដី នៃ​អតីត​សហភាព​សូ​វៀត​៕

ព័ត៌មានថ្មីៗ