សារអេឡិចត្រូនិច
នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei បាន​ធ្វើការ​បង្ហាញ​ពី នាឡិការ​ឆ្លាត​វៃ​ជំនាន់​ទី ២ ក្នុង​ព្រឹ​ត្ត​ការណ៍​MWC


ក្រុមហ៊ុន​Huawei បាន​នឹង​កំពុង​តែ​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​នៅ​ឯ Mobile World Congress ក្នុង​ទីក្រុង​Barcelona ហើយ​មនុស្ស​គ្រប់​គ្នា​បាន​កំពុង​តែ​រង់ចាំ​ក្នុង​ការ​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​សេ​រ៊ី​ថ្មី Huawei P10 និង​Huawei P10 Plus​។ 

លោក Richard Yu​ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Huawe i​នេះ​បាន​ប្រកាស នៅ​លើ Weibo ថា នឹង​មានការ​ភ្ញាក់ផ្អើល​មួយទៀត​នោះ គឺ​ការ​ដាក់​បង្ហាញ​នូវ​Smart Watch​យ៉ាង​ទំនើប និង​រួម​ទាំង​បំពាក់​នូវ​ប្រព័ន្ធ​Android Wear 2.0​។ ហើយ​ខាង​ក្រុមហ៊ុន​ក៏​មិន​ទាន់​បកស្រាយ​ពី​លក្ខណៈ​ពិសេស​របស់​ប្រភេទ​នាឡិកា​ឆ្លាត​វៃ​នេះ​ផង​ដែរ​។

 បើ​យោង​ទៅ​តាម​ពាក្យ​ច​ចាម​រ៉ា​ម​ខ្លះ​បាន​និយាយ​ថា នាឡិកា​នេះ​នឹង​មាន​ត​ភ្ជាប់​នូវ​បណ្តាញទូរស័ព្ទ​ដៃ និង SIM ប៉ុន្តែ​ពួក​យើង​ត្រូវ​រង់ចាំ​រយៈពេល​ពី​រស​ប្តា​ហ៍​ទៀត​ដើម្បី​ដឹង​ពី​ព័ត៌មាន​នេះ​ឲ្យ​កាន់តែ​ច្បាស់​។