សារអេឡិចត្រូនិច
កម្មវិធី POOL PARTY របស់​ស្រា​បៀរ Heineken នៅ​ក្លិប DIB ទទួល​បាន​ជោគជ័យ


ភ្នំពេញ​: ស្រា​បៀរ Heineken ជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​លេខ​១ ក្នុង​ពិភពលោក បាន​រៀបចំ​កម្មវិធី ជប់លៀង​មួយ ដែល​មានឈ្មោះ​ថា Las Vegas Style Pool Party ដោយ​ទទួល​បាន​ភាព​ជោគជ័យ គួរ​ឲ្យ​កត់សម្គាល់ ក្រោម​ការ​សហការ ជាមួយ​ក្រុម EDM Cambodia  និង​ទីភ្នាក់ងារ Code Red នៅ​ក្លិប DIB (Dara Independence Beach Club) កោះ​ពេជ្រ កាលពី​ថ្ងៃ​សៅរ៍​ទី​១១ ខែកុម្ភៈ​កន្លង​មក​។

អ្នកគាំទ្រ​ស្រា​បៀរ Heineken និង​ភ្ញៀវ​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ក្នុង​កម្មវិធី Pool Party ដែល​បាន​រៀបចំ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ធ្វើ​ឡើង​នៅ​ទីកន្លែង​ដែល​ជា​អាង​ហែល​ទឹកធំ​ជាងគេ​បំផុត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

ការ​រៀបចំ​ប្រគំ​តន្ត្រី​យ៉ាង​ពិសេស​អស្ចារ្យ​បាន​ផ្តល់​ជូន​ដោយ​លោក Leeroy Thornhill ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​តន្ត្រី​អេ​ឡិច​ត្រូ​និក​ដ៏​ល្បីល្បាញ​អស្ចារ្យ​ដែល​មានឈ្មោះ​ថា The Prodigy ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ និង​បាន​នាំ​យក​តន្ត្រី​អេ​ឡិច​ត្រូ​និក​អន្ដរជាតិ​ចម្រុះ​មក​កាន់​ព្រះរាជាណាចក្រ​អច្ឆរិយៈ​រួម​ជាមួយនឹង​តន្ត្រីករ​មាន​ទេព​កោសល្យ​ចម្រុះ​ពូជសាសន៍​ល្បី​ៗ​ជា​ច្រើន​រូប​ដូច​ជា Lefty មក​ពី​ប្រទេស​ហុង​គ្រី ឌី​ជេ Rakky ឌី​ជេ Yoku និង Saint Vincent មក​ពី​ប្រទេស​បារាំង និង Tim Coates មក​ពី​ចក្រភព​អង់គ្លេស​។ 

លោក Leeroy Thornhill  ជាតា​រា​កិត្តិយស​នៃ​កម្មវិធី​ពិសេស​នេះ បាន​មាន​ប្រសា​ស៍​ថា​៖ “​ខ្ញុំ​មាន​អារម្មណ៍​រំភើបចិត្ត​ណាស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​នេះ​ដែល​រៀបចំ​ឡើង​ដោយ​ស្រា​បៀរ Heineken ក្រុម EDM Cambodia និង​ទីភ្នាក់ងារ Code Red ហើយ​ខ្ញុំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ និង​នាំ​យក​តន្ត្រី​អេ​ឡិច​ត្រូ​និក​អន្ដរជាតិ​ចម្រុះ​ថ្មី​ៗ​មក​កាន់​ព្រះរាជាណាចក្រ​អច្ឆរិយៈ​រួម​ជាមួយនឹង​តន្ត្រីករ​ដែល​មាន​ទេព​កោសល្យ​ចម្រុះ​ពូជសាសន៍​ល្បី​ៗ​ជា​ច្រើន​រូប​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។​”

កម្មវិធី Pool Party នៅ​ក្លិប DIB បាន​បើក​ជា​ផ្លូវការ​នៅ​ម៉ោង ៣ រសៀល ថ្ងៃ​សៅរ៍​ដោយ​មាន​ភ្ញៀវ​ចូលរួម​យ៉ាងច្រើន​កុះករ​នៅ​ក្នុង​កម្មវិធី​នេះ​រហូត​ដល់​យប់​ជ្រៅ ហើយ​និង​បាន​រីករាយ​ក្រេប​រសជាតិ​ឆ្ងាញ់​នៃ​ស្រា​បៀរ Heineken៕