សារអេឡិចត្រូនិច
គង់ ច័ន្ទ​ស្រី​មុំ និង ស្វាមី ជោគជ័យ​ទាំង​ស្នេហា និង​មុខ​ជំនួញ


ភ្នំពេញ​:​តារា​សម្តែង អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី សម្រេច​យក​ថ្ងៃ​១៤ កុម្ភៈ ជា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់ សម្ពោធ​ផលិតផល​ផ្នែក​សម្អាង​ដែល នាំ​ចូល​ពី​ប្រទេស​ជប៉ុន មានឈ្មោះ​ថា  MOMO BY SREYMOM ដើម្បី​បង្ហាញ​ការ​ផ្តល់​តំលៃ និង សេចក្តី​ទុកចិត្ត​របស់​អតិថិជន មក​លើ​ផលិតផល របស់​នាង ដូច្នេះ​ហើយ ទើប​នាង​សម្រេចចិត្ត​យ៉ាង​តក់ក្រហល់ ធ្វើការ​សម្ពោធ​នៅ​ថ្ងៃ​នោះ បើ​ទោះបី​នាង​ទើបតែ​ត្រឡប់​ពី​ដំណើរ​កម្សាន្ត នៅ​ទ្វីប​អ៊ឺ​រ៉ុ​ប​ក្តី​។

ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​ទ្វីប​អ៊ឺ​រ៉ុ​ប​វិញ គូស្នេហ៍​មួយគូ​នេះ បាន​សម្រេច​ថា នឹង​ធ្វើ​ពិធី​សម្ពោធ​ផលិតផល​ថ្មី​របស់​ខ្លួន​ឲ្យ​ចំ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​តែ​ម្តង  ខណៈ​ដែល​អតិថិជន​របស់​នាង​ទាំងអស់​គឺជា​អ្នក​ផ្តល់​ក្តី​ស្រលាញ់ និង ទំនុកចិត្ត​ដល់​រូប​នាង ជា​ពិសេស​ការ​ជឿ​ទុកចិត្ត​លើ​ផលិតផល MOMO BY SREYMOM​។ 

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផលិតផល​ម៉ាក MOMO BYSEYMOOM នា​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៧ ប៉ះ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​គង់ ច័ន្ទ​ស្រី​មុំ​និយាយ​ថា នាង​រំភើប​បំផុត​អត់​ដែល​គិត​ថា អតិថិជន​របស់ MOMO មក​ជួបជុំ​គ្នា​នៅ​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ​ច្រើន​បែប​នេះ​ឡើយ​។ ថ្ងៃនេះ​នាង និង​ស្វាមី​សូម​អរគុណ​ចំពោះ​បងប្អូន​ទាំងអស់ ដែល​គាំទ្រ​ផលិតផល MOMO កន្លង​មក​។ MOMO ជា​ផលិតផល​មួយ ដែល​បង្កើត​ឡើង​កាលពី ឆ្នាំ​២០១៤ ដោយ​យើង​លក់​នៅ​តាម​ប្រ​ព័​ន្ឋ​អន​ឡាយ​មិន​ទាន់​ចុះបញ្ជី​ត្រឹមត្រូវ ទើប​យើង​បាន​រៀបចំ​កិច្ចការ​មួយ​ចំនួន​នូវ​ការ​ផ្សព្វផ្សាយ ដើម្បី​ទាញ​យក​ចំណាប់អារម្មណ៍​។ 

អ្នកជំនួញ​វ័យក្មេង​ល្បីឈ្មោះ​ក្នុង​សិល្បៈ​ស្រី​មុំ បន្ត​ថា ដោយសារ​តែ​មានការ​ពេញចិត្ត​ពី​បងប្អូន​និង​ស្វាមី នាង​ក៏​បាន​ក្លាយជា​អ្នកតំណាង​ផលិតផល​MOMO​នេះ​។ 

នាង​បន្ថែម​ថា ផលិតផល​របស់​យើង​មាន​ច្រើន​ប្រភេទ​ចំពោះ​អតិថិជន មាន​ម្ស៉ៅ​ផាត់មុខ​ក្រេ​ម​លាប​មាត់ ម្ស៉ៅ​លាប​លើ​ដងខ្លួន ឡេ​លាប​លើ​ផ្ទៃមុខ​សម្រាប់​ឲ្យ​ផ្ទៃមុខ​ស្អាត ព្រម​ជាមួយ​ផលិតផល​ជា​ច្រើន​ទៀត​ស្រប​ពេល​ដែល​យើង​ក៏​ទទួល​បាន​លិខិត​អនុ​ញ្ញា​ស្របច្បាប់​ផង​ដែរ​។

តារា​ប្រុស​-​ស្រី​មួយគូ ដែល​ទស្សនិកជន​បាន​ស្គាល់​ថា ជា​គូស្នេហ៍​វ័យក្មេង​និង​មានមុខ​ជំនួញ​ជា​ច្រើន​មុខ​នៅ​ក្នុង​ដៃ អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ និង លោក គឹ​ម សីហា បាន​ធ្វើ​ពិធី​សម្ពោធ​មុខ​ជំនួញ​ថ្មី​របស់​ខ្លួន​ចំ​ថ្ងៃ​១៤ កុម្ភៈ ដែល​ជា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់ មានការ​ចូលរួម​ពី​អតិថិជន និង​មិត្ត​ភ័​ក្រ​សិល្បៈ​ជា​ច្រើន​នាក់​៕