សារអេឡិចត្រូនិច
ថ្ងៃ​ខួបកំណើត Di Maria និង Cavani ធ្វើ​ស៊ី Barcelona ដល់​៤-០


ពិតជា​រឿង​មួយ​ដែល​មិន​នឹក​ស្មាន​ដល់​មែន ក្រុម PSG បាន​យកឈ្នះ​លើ​ក្រុម​ខ្លាំង​របស់​អេ​ស្ប៉ា​ញ​ដល់​ទៅ ៤-០ ក្នុង​ពានរង្វាន់ UEFA Champions League កាលពី​យប់មិញ​នេះ​។

Di Maria និង Cavani សុទ្ធតែ​ធ្វើ​បាន​ល្អ​ដូច​គ្នា​កាលពី​យប់មិញ ត្បិត​អី​ជា​ថ្ងៃ​ខួបកំណើត​របស់​ពួក​គេ​ផង​ដែរ​។ ដូចដែល​អ្នកគាំទ្រ​នៅ​បារាំង​ចង់បាន ជ័យជម្នះ​នៅ​ជើង​ទី​១ ក្នុង​លទ្ធផល ៤-០ នេះ​អាច​នឹង​មាន​ភាព​កក់ក្ដៅ​បន្តិច​ហើយ​សម្រាប់​ក្រុម​នៅ​ទីក្រុង​បារី​ស​មួយ​នេះ ព្រោះថា​តាំងពី​ប៉ះ​គ្នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ PSG មិន​ដែល​មាន​វាសនា​យកឈ្នះ Barcelona ដើម្បី​ឡើង​ទៅ​វគ្គ​បន្ដ​នោះ​ទេ​។

មួយវិញទៀត ក្រុម​អ្នកមាន​ប្រទេស​បារាំង​ខាងលើ​នេះ​បាន​ដាក់​គោលដៅ​ដើម្បី​យក​ពាន Champions League ម្ដង​ផង​ដែរ ដោយ​បាន​ចំណាយ​ប្រាក់​លើ​ការ​ទិញ​ដូរ​កីឡាករ​ក្នុង​រយ​:​ពេល​៦​ឆ្នាំ​ចុង​ក្រោយ​នេះ​រហូត​ដល់ ៧០០​លាន​អឺ​រ៉ូ​ទៅ​ហើយ​។

យ៉ាងណាមិញ ជ័យជម្នះ​នេះ​មិន​ទាន់​ប្រាកដ​ថា PSG ឡើង​ទៅ​វគ្គ​បន្ដ​១០០%​នោះ​ទេ ព្រោះ​នៅ​មាន​ជើង​ទី​២​ទៀត ដែល​ត្រូវធ្វើ​ឡើង​នៅ​ទឹកដី​របស់ Barcelona ម្ដង​។ តែ​លទ្ធផល​ឈ្នះ ៤- ០ នេះ​អាច​ធ្វើ​ឱ្យ​ក្រុម​នៅ​ទីក្រុង​បារី​សមាន​ទំនុកចិត្ត​ខ្ពស់​ហើយ​៕