សារអេឡិចត្រូនិច
វាយ​គ្នា​ដូច​ព្យុះសង្ឃរា នារី​វ័យក្មេង​ពីរ​នាក់​វាយ​គ្នា​យ៉ាង​សាហាវ បន្ទាប់​ពី​ឈ្លោះ​គ្នា​នៅ​ក្នុង​ក្លឹ​បរា​ត្រី​មួយ​កន្លែង (​មាន​វី​ដេ​អូ​)


​   កាលពី​ពេល​ថ្មី​ៗ​នេះ​មានរឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ដែល​កំពុង​តែ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកលេង​អ៊ិ​ន​ធឹ​ណិ​ត ដែល​មាន​នារី​វ័យក្មេង​ពីរ​នាក់​បាន​វាយតប់​គ្នា​យ៉ាង​សាហាវ​បន្ទាប់​ពី​ចេញពី​ក្លឹ​បរា​ត្រី​មួយ​កន្លែង​ដែល​មា​នទី​តាំងនៅ​ក្នុង​រដ្ឋ​ណ័​រ​រ៉ាត នៃ​ប្រទេស​ណ័​រ​វ៉េ​។

តាម​ប្រភព​ដដែល​បាន​លើក​ឡើង​បន្ថែម​ទៀត​ដែរ​ថា ពួក​គេ​ទាំង​ពីរ​នាក់​បាន​មានការ​ប៉ះពារ​កាយវិការ​នឹង​គ្នា​នៅ​ពេល​ដែល​គេ​កំពុង​តែ​រាំ​នៅ​ក្នុង​ក្លឹ​បរា​ត្រី​នោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួក​គេ​ថែម​ទាំង​បាន​ឌឺដង​ពាក្យ​សម្ដី​ដាក់​គ្នា​យ៉ាង​ខ្លាំង​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ពួក​គេ​មិន​ហ៊ាន​ធ្វើ​អ្វី​ផ្ដេសផ្ដាស​នោះ​ទេ​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​នោះ​។ ប៉ុន្តែ​នៅ​ពេល​ដែល​នារី​រង​គ្រោះ​បាន​ចេញពី​ក្លឹ​ប​ភ្លាម នារី​ដែល​ជា​អ្នក​បង្កហេតុ​បាន​ចេញ​តាម​ក្រោយ​ភ្លាម​ផង​ដែរ ហើយ​ក៏​មានការ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​រហូត​ដល់​ឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា​នៅ​ពីមុខ​ក្លឹ​ប​កម្សាន្ត​នោះ​ផង​ដែរ​។

មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ក្នុង​ន័យ​រិះគន់​យ៉ាង​ខ្លាំង​ដល់​នារី​ទាំង​ពីរ​នាក់​ដែល​បាន​ប្រព្រឹត្ត​រឿង​ដែល​មិន​គប្បី​ទាំងនេះ ដែល​បាន​បង្ករ​ជា​គម្រូ​មិនល្អ​ដល់​ក្មេង​ជំនាន់​ក្រោយ ក៏​ដូច​ជា​បាន​ធ្វើ​ឲ្យ​មាន​ភាព​អួរ​អាប់​ដល់​សង្គម​យ៉ាង​ខ្លាំង​ផង​ដែរ​។