សារអេឡិចត្រូនិច
បុរស​ម្នាក់​ប្រើ Nokia 3310 អស់​រយៈពេល ១៧​ឆ្នាំ​ហើយ តែ​គ្មាន​បញ្ហា​អី​បន្តិច​សោះ


Nokia 3310 បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​តាំងពី​ខែកញ្ញា ឆ្នាំ ២០០០ ហើយ ១៧ ឆ្នាំ​ក្រោយ​ទាហាន​ជើង​ចាស់​សញ្ជាតិ​អង់គ្លេស​ម្នាក់​នៅ​តែ​ប្រើ​ទូរ​សព្ទ​នេះ​នៅឡើយ ដោយ​ឆ្លងកាត់​រឿងរ៉ាវ​ជា​ច្រើន​។

យោង​តាម​លោក Dave Mitchell ជា​ទាហាន​ចូល​និវត្តន៍​វ័យ ៤៩ ឆ្នាំ​បាន​ឲ្យ​ដឹង​ថា ទូរ​សព្ទ Nokia 3310 របស់​គាត់​បាន​ឆ្លងកាត់​សឹកសង្គ្រាម​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង ប្រទេស​អ៊ី​រ៉ា​ក់ ហើយ​ទល់​ពេល​នេះ​នៅ​តែ​ប្រើ​បាន​ដូច​ធម្មតា​ដដែល​។ Dave បាន​បន្ថែម​ថា ទូរ​សព្ទ​នេះ​សាក​តែ​ម្ដង​ប្រើ​បាន​ដល់​ទៅ ១០ ថ្ងៃ​ឯណោះ ហើយ​គាត់​មិន​ត្រូវការ​ស្មា​ត​ហ្វូ​ន​ឡើយ​។

Dave បាន​ចាត់​ទុក Nokia 3310 ថា​ជា​វត្ថុ​ដ៏​រឹង​មាំ​មួយ ដោយ​គាត់​បាន​ធ្វើ​ឲ្យ​វា​ធ្លាក់​ចូល​ក្នុង​ម៉ាស៊ីនបោកខោអាវ ហើយ​ថែម​ទាំង​ធ្លាក់​ចូល​ទឹក​ការី​ទៀត ប៉ុន្តែ​នៅ​តែ​គ្មាន​បញ្ហា​៕