សារអេឡិចត្រូនិច
Neymar រៀន​ស្ទីល​ពី​សិស្ស​ច្បង Ronaldinho ស្ទើរតែ​ដូច​គ្នា​បេះបិទ (​មាន​វី​ដេ​អូ​)


Ronaldinho និង Neymar គឺជា​តារា​ឆ្នើម​ពីរ​រូប ដែល​ធ្លាប់​និង​កំពុង​លេង​ឲ្យ​ក្រុម FC Barcelona​។ Ronaldinho ដែល​ទើប​ក្លាយជា​ឯកអគ្គរាជទូត​របស់​ក្លឹ​ប​អ្នកមាន​បុណ្យ​ថ្មី​ៗ​នេះ ធ្លាប់​លេង​ឲ្យ Barca ៥​រដូវ​កាល ស៊ុត​បាន​៩៤​គ្រាប់ ខណៈ​ដែល Neymar ដែល​ផ្ទេរ​ពី Santos កាល​ឆ្នាំ​២០១៣ ស៊ុត​បាន ៩៥​គ្រាប់​ហើយ ពោល​គឺ​ត្រឹមតែ​៤​រដូវ​កាល​ប៉ុណ្ណោះ អាច​បំបែក​កំណត់​ត្រា​របស់​មិត្ត​រួម​ជាតិ​បាន​។

បើ​ក្រឡេក​ទៅ​មើល​ទម្រង់​លេង​វិញ ខ្សែបម្រើ​ប្រយុទ្ធ សញ្ជាតិ​ប្រេ​ស៊ី​ល ទាំង​ពីរ​រូប​នេះ ពិតជា​មាន​ស្ទីល​លេង​ស្រ​ដៀង​គ្នា​ខ្លាំង​មែនទែន​។ ថ្មី​ៗ​នេះ YouTube Channel របស់​ក្លឹ​ប Barcelona បាន​ចេញ​វី​ដេ​អូ​មួយ បង្ហាញ​ពី​ភាព​ស្រ​ដៀង​គ្នា​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​រវាង Ronaldinho និង Neymar៕