សារអេឡិចត្រូនិច
របៀប​ធ្វើ​ពងមាន់​អាំង ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់


គ្រឿងផ្សំ៖

ពងមាន់ ១០ គ្រាប់

ម្រេច​ម៉ត់ ១ ស្លាបព្រា​កាហ្វេ

ស្ករស ១/២ ស្លាបព្រា​បាយ

ម្សៅ​ស៊ុប ១/២ ស្លាបព្រា​កាហ្វេ

អំបិល ១/២ ស្លាបព្រា​កាហ្វេ

ទឹកស៊ីអ៊ីវ ១ ស្លាបព្រា​បាយ

ប្រេងខ្យង ១ ស្លាបព្រា​បាយ

របៀប​ធ្វើ៖

ធ្វើការ​គោះ​ពងមាន់ (​បក់សំបក​តែ​បន្តិច​) ដាក់​ក្នុង​ចាន​មួយ រួច​វៃ​វា​អោយ​ម៉ត់​ល្អ​។

យក​គ្រឿងផ្សំ​ទាំងអស់​លាយ​ជាមួយ​ពងមាន់ រួច​វៃ​អោយ​ចូល​គ្នា​សព្វ​ល្អ​។

បន្ទាប់​មក​យក​ពងមាន់​ទៅ​ចាក់​ចូ​ង​ក្នុង​សំបក​វិញ រួច​យក​ពងមាន់​ទៅ​អាំង ដោយ​ប្រើ​កំ​ដៅ ១៥០ អង្សា ប្រហែលជា ២០ ទៅ ២៥ នាទី ឬ​រហូត​ដល់​ឆ្អឹ​ន​ល្អ (​យក​ឈើ​ចាក់ បើ​មាន​ស្អឹ​ត​ជាប់​ឈើ​មិន​ទាន់​ឆ្អឹ​ន​ទេ​)​។

ក្រោយ​អាំង​ឆ្អឹ​ន ទទួលទាន​ជាមួយ​អំបិលម្រេច​ក្រូចឆ្មារ និង​ស្លឹក​ជី​ជា​ការ​ស្រេច​៕