សារអេឡិចត្រូនិច
JACK MA៖ "​កំហុស​ដ៏​ធំ​របស់ខ្ញុំ​ក្នុង​ឆាកជីវិត​គឺ​បង្កើត ALIBABA”


មហាសេដ្ឋី​ចិន​JackMa​បាន​ផ្ដល់​ចម្លើយ​យ៉ាង​ភ្ញាក់ផ្អើល​កាលពី​ពេល​ថ្មី​ដោយ​ឆ្លើយ​នឹង​សំនួរ​ដែល​គេ​សួរ​ថា​តើ​អ្វី​ដែល​ជា​កំហុស​ដ៏​ធំ​ជាងគេ​ក្នុង​ជីវិត​របស់​លោក?Jack បាន​ឆ្លើយ​មិន​លាក់លៀម​ថា គឺ​ការ​បង្កើត​ក្រុមហ៊ុន​លក់ទំនិញ Alibaba​។

អំឡុង​ពេល​វគ្គ​សួរ​សំនួរ​Q&A​កាលពី​ថ្ងៃ ទី​២១ ខែ មិថុនា ក្នុង​កម្មវិធី​ពាណិជ្ជកម្ម អន្តរជាតិ St. Petersburg International Economic Forum​លើក​ទី​២០ Jack Ma បាន​និយាយ​ថា ភាព​ជោគជ័យ​នៃ Alibaba បាន​ធ្វើ ឲ្យ​លោក​មាន បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ និង​មាន​ពេល​តិចតួច​សម្រាប់​ខ្លួនឯង​។

“​កំហុស​ដ៏​ធំ​របស់​គឺ​ខ្ញុំ​បង្កើត​ក្រុមហ៊ុន​លក់ទំនិញ Alibaba​។ ខ្ញុំ​មិន​ដែល​គិត​ថា វា អាច​ផ្លាស់​ប្ដូរជីវិត​ខ្ញុំ​បែប​នេះ​ទេ​។ ខ្ញុំ​គ្រាន់តែ​ធ្លាប់​ប្រឹង​ព្យាយាម​ធ្វើការ​រកស៊ី​ពី​តូច ឲ្យ​ទៅ​ជា​ធំ​តែ​វា​បែរជា​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​និង​ជួប​បញ្ហា​ជា​ច្រើន​ទៅ​វិញ​។ រាល់ថ្ងៃ​ខ្ញុំ​ហាក់​រវល់​ដូច​ប្រធានាធិបតី​មួយ​រូប​ហើយ​ខ្ញុំ​គ្មាន​កម្លាំង​ទេ​និង ដូច​ជា គ្មាន​ជីវិត​អីចឹង "​។ សម្ដី Jack Ma​។

មហាសេដ្ឋី វ័យ ៥១ ឆ្នាំ​បាន​បន្ថែម​ថា ៖"​ខ្ញុំ​ធ្លាប់​និយាយ​ប្រាប់​ខ្លួនឯង​ថា​ប្រ​សិន មាន​ជាតិ​ក្រោយ​ខ្ញុំ​នឹង​មិន​ធ្វើការ​រកស៊ី​ធំ​បែប​នេះ​ទេ​។ ខ្ញុំ​ចង់​រីករាយ​ជាមួយ​ជីវិត របស់ខ្ញុំ​។ ការ​និយាយ​បែប​នេះ អ្នកលេង​អ៊ីនធឺណិត​មួយ​ចំនួន​បាន​បោះពាក្យ ទៅ Jack Ma​ថា​ពូកែ​សម្ដែង ព្រោះ​ពួក​គេ​គិត​ថាបើ Jack Ma ហត់នឿយ ហើយ ចង់​រីករាយ​គាត់​អាច​ធ្វើ​ឲ្យ Alibaba រលំ​បាន​គ្រប់ពេលវេលា​៕

ព័ត៌មានថ្មីៗ