សារអេឡិចត្រូនិច
ស្មា​ត​ហ្វូ​ន Red Meizu Pro 6 Plus​បាន​បង្ហាញ​រូបរាង​យ៉ាង​អស្ចារ្យ


ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Meizu បាន​នឹង​កំពុង​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន​ថ្មី​របស់​ខ្លួន​ជាមួយនឹង​ពណ៌​ដ៏​ឆើត​នោះ​គឺ​បាន​ចេញ​លក់​ហើយ​នៅ​ក្នុង​រដូវ​កាល​ក្តៅ​នេះ​គឺ​ស្មា​ត​ហ្វូ​ន​ម៉ាក​Pro 6 Plus ដែល​មាន​ពណ៌​ក្រហមឆើត​តែ​ម្តង​។ 

ពិត​ណាស់ ទូរស័ព្ទ​Pro 6 Plus​នេះ​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​លើ​Weiba​នៅ​ក្នុង​ពណ៌​ផ្សេង​ៗ​គ្នា​ដូច​ជា​ពណ៌​ផ្កាឈូក​, ពណ៌​ផ្កា​កុលាប និង​ពណ៌​ទឹកមាស​។ វា​មិន​ត្រឹមតែ​មាន​ពណ៌​ចែងចាំង​នោះ​ទេ គឺ​វា​ថែម​ទាំង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាង​Pro 6​ពី​មុន​ទៅ​ទៀត​ហើយ​ស្មា​ត​ហ្វូ​ន​សេ​រ៊ី​ថ្មី​Pro 6 Plus​នេះ​វិញ​ត្រូវ​បាន​គេ​ហៅ​ថា​(Flame Red)​។ បើ​លោក​អ្នក​មើល​ពី​ចំហៀង​នៃ​ទូរស័ព្ទ​នេះ​លោក​អ្នក​នឹង​ឃើញ​ពី​ភាព​ខុស​ប្លែក​គ្នា​រវាង​Pro 6 និង​Pro 6 Plus​។ សំបក​ខាងក្រៅ​មើលទៅ​គឺ​ដូច​គ្នា ប៉ុន្តែ​វា​គឺជា​ប្រភេទ​ទូរស័ព្ទ​មួយ​ដែល​មាន​version​ថ្មី ហើយ​សំរាប់​ពណ៌​ទឹកមាស​នោះ​វិញ​គឺ​យើង​បាន​ដាក់​បង្ហាញ​តាំងពី​2 ,3​ស​ប្តា​ហ៍​មុន​ទៅ​ហើយ​។ ហើយ​តួ​ម៉ាស៊ីន​ខាងក្នុង​នៃ​ទូរស័ព្ទ​Pro 6 គឺ​មាន​ភាព​ខុស​គ្នា​ដាច់​ពី​Pro 6Plus​ផង​ដែរ​។

ព័ត៌មានថ្មីៗ