សារអេឡិចត្រូនិច
រមណីយដ្ឋាន​វត្ត​ភ្នំ​ជា​បេះដូង នៃ​ក្រុងភ្នំពេញ


វត្ត​ភ្នំ​គឺជា​បេះដូង​នៃ​ក្រុងភ្នំពេញ ដែល​បាន​ផ្ដល់​ឈ្មោះ​ដល់ទី​ក្រុង​មួយ​នេះ​។ វត្ត​ភ្នំ​ជា​កន្លែង​ទេសចរណ៍​មួយ​សំខាន់​ក្នុង​រាជធានី​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​។ វត្ត​ភ្នំ​មាន​កម្ពស់ ២៧ ម៉ែត្រ​។  

ដើម​ឡើយ​មានរឿង​ដំណាល​ថា មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ ពេញ ថ្ងៃមួយ​បាន​ដើរ​លេង​តាម​ដង​ទន្លេមេគង្គ ក៏​បានឃើញ​ដើម​គគី​មួយ​បណ្ដែត​ជិត​ច្រាំង​ទន្លេ គាត់​ក៏​បាន​ហៅ​អ្នក​ជិតខាង​មក​ជួយ​ទាញ​យក​ដើម​គគី​នោះ​។ នៅ​ក្នុង​ដើម​គគី​នោះ គាត់​បាន​ក៏​បាន​រក​ឃើញ​ពុទ្ធ​ដិ​មា​ករ​ដ៏​មាន​តម្លៃ ៤ អង្គ​។ នៅ​ក្នុង​អំឡុង​ឆ្នាំ ១៣៧២ គាត់​ក៏​នាំ​អ្នកស្រុក​ពូន​ជា​ភ្នំ និង សាងសង​វិហារ​មួយ​ដើម្បី​តម្កល់​ពុទ្ធ​បដិមាករ​នោះ​។ នៅ​ឆ្នាំ ១៤៣៤ ព្រះបាទ​ពញាយ៉ាត បាន​មក​ដល់ទី​នេះ ហើយ​បាន​សាងសង់​ទីក្រុង​មួយ​ដោយ​យកឈ្មោះ​តាម​កន្លែង​នេះ​។