សារអេឡិចត្រូនិច
ឆ្នេរ​មរណៈ​ស្រស់​ស្អាត​ទាំង​៥ មិន​គួរ​ទៅ​លេង ព្រោះ​អាច​ជួប​គ្រោះ​អកុសល


ឆ្នេរសមុទ្រ​ជា​ច្រើន​មាន​ភាព​អស្ចារ្យ​ខ្លាំង​ណាស់ សម្រាប់​ការ​សម្រាក​លំហែកាយ និង​បន្ធូរ​អារម្មណ៍ ប៉ុន្តែ​ឆ្នេរសមុទ្រ​ខ្លះ​ពោរពេញ​ដោយ​គ្រោះថ្នាក់​។​អ្នក​នឹង​មានការ​ភ្ញាក់ផ្អើល​ខ្លាំង នៅ​ពេល​ដឹង​ថា ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​នេះ ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា «​ឆ្នេរ​មរណៈ​»​។ មូលហេតុ​ដោយសារ​តែ រលក​ធំ​ៗ និង​ចរន្តទឹក​ហូរ​ដ៏​គ្រោះថ្នាក់ ដែល​ធ្លាប់​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​។ ទោះបីជា​យ៉ាងណា បច្ចុប្បន្ន​នេះ​ចំនួន​នៃ​គ្រោះថ្នាក់ បាន​ថយ​ចុះ​យ៉ាង​ខ្លាំង ចាប់តាំងពី​មាន​ក្រុម​អ្នក​ជួយ​សង្គ្រោះ ចាប់ផ្ដើម​ដើរ​ល្បាត​តាម​ឆ្នេរសមុទ្រ​មក​។​បើ​ធៀប​ទៅ​នឹង​តំបន់​អូស្ត្រាលី​ភាគច្រើន ឆ្នេរសមុទ្រ​មួយ​នេះ ស្ទើរតែ​គ្មាន​សត្វ​ក្រពើ​ទៅ​ហើយ ប៉ុន្តែ​សម្បូរ​ទៅ​ដោយ​សត្វ​គ្រោះថ្នាក់​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជា សត្វ Cassowary, ពស់​ពិស ពីងពាង និង ខ្ញែរ​សមុទ្រ ជាដើម​។