សារអេឡិចត្រូនិច
ក្រូចថ្លុង កោះ​ប៉ែន ឆ្ងាញ់​ទាក់ចិត្ត​អ្នកដំណើរ


បើ​យើង​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​កំពង់ចាម ហើយ​ជិះទូក​ដរ​ឆ្លង​នា​រដូវវស្សា និង ឆ្លង​តាម​ស្ពាន​ឫស្សី​នា​រដូវប្រាំង ទៅ​លេង​កោះ​នោះ​យើង​នឹង​ទៅ​ដល់​ភូមិ​កោះ​ប៉ែន ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ប្រាកដជា​ប្រទះ​ឃើញ​ក្រូច​ដាក់​លក់​នៅ​តាម​មុខ​ផ្ទះ របស់​ប្រជាពលរដ្ឋ​កោះ​ប៉ែន ដែល​គេ​ល្បី​ថា​ឆ្ងាញ់​រហូត​ដល់​អ្នក​ភ្នំពេញ​តែង​មក​ទិញ​នៅ​ទី​នេះ ។

ប្អូនស្រី ណា​ក់ ចិត​ក្រូច​បណ្ដើរ ប្រាប់​ភ្នាក់ងារ បណ្តើ​រថា នៅ​លើ​កោះ​នេះ​ប្រជាជន​តែង​ដាំ​ក្រូចថ្លុង​ពីរ​ប្រភេទ​គឺ​ក្រូចថ្លុង​មាន​រសជាតិ​ជូរអែម និង​មួយ​ប្រភេទ​ទៀត​មាន​រសជាតិ​ផ្អែម ។ ហើយ​បច្ចុប្បន្ន​ក្រូច​នៅ​លើ​កោះ​នេះ​អាច​ទទួល​បាន​ផល​គ្រប់​រដូវ ព្រោះ​គេ​ដាក់​ទឹកបាន​គ្រប់គ្រាន់ គ្រប់​ចម្ការ​ទាំងអស់ ។

អ្នកលក់​ខាងលើ​បាន​បន្ត​ថា សម្រាប់​តម្លៃ​ក្រូច​នៅ​ទី​នេះ​មិន​ថ្លៃ​ប៉ុន្មាន​ទេ គឺ​មាន​ត​ម្លែ ៣០០០៛ ៤០០០៛ និង​៥០០០៛ ក្នុង​មួយ​ផ្លែ ហើយ​មិន​មាន​ប្រើ​ជីគីមី ឬ បាញ់ថ្នាំ​គីមី​ឱ្យ​ឆាប់​ចេញ​ផ្លែ​នោះ​ទេ គឺ​ធម្មជាតិ​សុទ្ធ​១០០​ភាគរយ ។