សារអេឡិចត្រូនិច
កំណាយ​លើ​ស្ពាន​ហាល​អង្គរវត្ត រក​ឃើញ​ចំណុច​ចាប់អារម្មណ៍​កាលសម័យ​បុរាណ


លទ្ធផល​កំណាយ​បុរាណវិទ្យា បង្ហាញ​ថា​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត ធ្លាប់​បាន​ជួសជុល​កាលពី​សម័យ​ក្រោយ​អង្គរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ អាជ្ញាធរ​ជាតិ​អប្សរា​។​ស្ពាន​ហាល​ខាងលិច ប្រាសាទអង្គរវត្ត បាន​កំពុង​ចាប់ផ្ដើម​គម្រោង​ជួសជុល​ហើយ​។ មុន​ដំណើរការ​ជួសជុល ក្រុមការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​អប្សរា ត្រូវធ្វើ​កំណាយ​ស្រាវជ្រាវ​ជា​មុន ដើម្បី​ស្វែង​យល់​ពី​ទិន្នន័យ​បុរាណវិទ្យា ក៏​ដូច​ជា​រចនាសម្ព័ន្ធ​របស់​ស្ពាន​ហាល​ទាំងមូល​ផង​ដែរ​។

 ក្រុមការងារ​អាជ្ញាធរ​អប្សរា សហការ​ជាមួយ​សកល​វិទ្យាល័យ សូ​ហ្វី​យ៉ា បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ និង​សន្និដ្ឋាន​ថា ស្ពាន​ហាល​ខាងលិច អង្គរវត្ត បាន​ស្រុត និង​ខូចខាត​ផ្នែក​ជញ្ជាំង​។