សារអេឡិចត្រូនិច
Zhang Ziyi ក្នុង​សម្លៀកបំពាក់​សិច​ស៊ី​បំផុត ក្នុងពិធី​បិទ​មហោស្រព​ភាពយន្ត​


តារាភាពយន្ត​ចិន នាង Zhang Ziyi ដែល​ស្ថិតនៅក្នុង​សម្លៀកបំពាក់​សិច​ស៊ី​បំផុត​បានមក​ដល់​មហោស្រព​ភាពយន្ត​Zulu សម្រាប់​ពិធី​បិទ​មហោស្រព​ភាពយន្ត​​ក្នុង​ទីក្រុង​កាន ប្រទេស​បារាំង កាលពី​ថ្ងៃអាទិត្យ សប្តាហ៍​មុន ។

នាង Zhang Ziyi ដែលជា​តារា​បង្ហាញ​ម៉ូត​ផងដែរ​នេះ បានធ្វើ​មានការ​ភ្ញាក់ផ្អើល​និង​ការចាប់អារម្មណ៍​ខ្លាំង​នៅ​ពិធី​នេះ ដោយសារតែ​​នាង បាន​ស្លៀកសំពត់​រ៉ូ​ប​ស្តើ​ង​វែង​មាន​ផ្កា​តូចៗ ដោយ​លេច​សាច់​ភ្លៅ​និង​គូទ​។​

​យោងតាម​កាសែត Apple Daily បាន​ឲ្យ​ដឹងថា តារាភាពយន្ត​ចិន អាយុ​៣៤​ឆ្នាំ​រូបនេះ ហាក់ដូចជា​មិន​ខ្មាសអៀន​ចំពោះ​ការ​ស្លៀកពាក់​សិច​​ស៊ី​ខ្លាំង​បែបនេះ​ទេ ។ នាង បាន​ស្វាគមន៍​ក្រុម​ភ្ញៀវ​និង​និយាយ​លេង​ជាមួយ​មិត្តភក្តិ​យ៉ាង​រីករាយ ដោយ​គ្មាន​ខ្វល់​អំពី​ការ​ស្លៀកពាក់​​លេចហួស​ភ្លៅ​​បែបនេះ​ទេ​៕

Music
Khmer Calendar