សារអេឡិចត្រូនិច
​សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា ថ្កោលទោស​ការវាយប្រហា​រលើ​ក្រុម​ជន​អ៊ីស្លាម​នៅ​មី​យ៉ាន់​ម៉ា


សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា មេដឹកនាំព្រះពុទ្ធ​សាសនា​ទី​បេ កាលពី​ថ្ងៃ​អង្គារ បាន​ថ្កោលទោស​ការ​វាយប្រហារ​របស់​ក្រុម​លោកសង្ឃ​ព្រះពុទ្ធ​លើ​ក្រុម​ជន​អ៊ីស្លាម​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដោយមាន​សង្ឃដីកា​ថា ​ការសម្លាប់​ដែល​ទាក់ទង​ទៅ​ជំនឿ​សាសនា គឺជា​ទង្វើ​ដែល​នឹកគិត​មិន​ដល់​ហើយ​មិនអាច​ទទួលយកបាន​។​

​សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា ដែលជា​មេដឹកនាំ​សាសនាព្រះពុទ្ធ​នៃ​តំបន់​ទី​បេ​នេះ បាន​មាន​សង្ឃដីកា​ទៅកាន់​​ពួក​អ្នក ចូលរួម​ក្នុង​ពិធី​ជួបជុំ​ដ៏​ធំ​មួយ​នៅ​សកល​វិទ្យាល័យ ​Maryland ​ក្នុង​ទីក្រុង College Park រដ្ឋ Maryland សហរដ្ឋ អាមេរិក ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ នៅ​ប្រទេស​អាមេរិក​នេះ​ថា ដើមហេតុ​នៃ​ជម្លោះសាសនា​គឺអាច​កើតចេញ​ជម្លោះ​នយោបាយ ប៉ុន្តែវា​មិនមែន​​កើតចេញពី​ជំនឿ​សាសនា​នោះទេ ។​

​សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា ដែលជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​អង្គ​នេះ បាន​មាន​សង្ឃដីការ​បន្ទាប់ពី​​ផ្តល់​រង្វាន់​ផែ្ន​ក​ប្រៀនប្រដៅ​អប់រំ “Anwar Sadat Lecture for Peace” នៅ​សកលវិទ្យា​ល​នេះ ថា “ ជា​ពិតណាស់ ការ សម្លាប់​មនុស្ស​ក្នុង​ជម្លោះសាសនា​គឺ​ពិតជា​ទង្វើ​ដ៏​អាក្រក់​ដែល​មិនអាច​ទទួលយកបាន​។​​សព្វថ្ងៃនេះ មាន​ទាំង​លោក សង្ឃ​ព្រះពុទ្ធ​ផងដែរ​ដែលមាន​ការជាប់​ពាក់ព័ន្ធ​ក្នុង​ទង្វើ​ដ៏​អាក្រក់​នេះ​នៅ​​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​”​៕

ព័ត៌មានថ្មីៗ