សារអេឡិចត្រូនិច
វិធីធ្វើ៖ ប្រហុក​ខ្ទិះ


ចង់​ប្ដូរ​រស់ជាតិ​មុខម្ហូប​ទេ? ក្រៅពី ឆា ចៀន ស្លរ មានអី​ប្លែក​ទៀត? តោះ​កុំ​ឲ្យ​សោកសៅ​មក​ធ្វើ​ប្រហុក​ខ្ទិះ​ជាមួយ everyday ទាំងអស់​គ្នា​៖

គ្រឿងផ្សំ៖

  • សាច់​ជ្រូក 2 ខាំ
  • ប្រហុក កន្លះ​ចាន
  • ម្ទេស​ប្លោក​ក្រៀម 2 ផ្លែ​
  • ស្ករត្នោត 1 ស្លាបព្រា​បាយ
  • ខ្ទិះដូង​(​ដើម​) កន្លះ​ស្លាបព្រា​បាយ
  • ម្សៅ​ស៊ុប កន្លះ​ស្លាបព្រា​បាយ
  • ត្រប់ពុតលំញង 20 ស្លាបព្រា​បាយ
  • ខ្លាញ់ 2 ស្លាបព្រា​បាយ
  • ​គ្រឿង​បុក​រួច (​គុល​ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ស្លឹក​ក្រូចសើច​)

វិធី​ធ្វើ៖

១, ​សាច់​ជ្រូក​ចិញ្ច្រាំ​ជាមួយ​ប្រហុក គ្រឿង​បុក​ប​ញ្ជូ​ល​គ្នា ម្ទេស​ក្រៀម​ត្រាំ​ទឹក​ចិញ្ច្រាំ​។

២, ដាក់​ខ្លាញ់​ឲ្យ​ក្តៅ​ដាក់​ស្ករត្នោត ម្ទេស គ្រឿង​ឆា​ឲ្យ​ឆ្ងុយ​ដាក់ សាច់​ជ្រូក​ចិញ្ច្រាំ​ជាមួយ​ប្រហុក ខ្ទិះដូង ម្សៅ​ស៊ុប ស្ករត្នោត ត្រប់ពុតលំញង ឆា​ឲ្យ​ដាច់​ទឹក​បន្តិច គេ​ទទួលទាន​ជាមួយ​បន្លែស្រស់ ដូច​ជាៈ ត្រសក សណ្តែកកួរ ស្ពៃក្តោប ត្រប់ស្រួយ​។​ល​។