សារអេឡិចត្រូនិច
រឿង​អាបពាក់​មួក​សុវត្ថិភាព​មានការគាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​


រាជ​ធានីភ្នំពេញ ៖ ក្រុម​ហ៊ុន អិលឌី ភីកឈ័រ (LD Picture) ជាផលិត​កម្ម ដែលផលិតនិងថត​ភាពយន្តខ្មែរ បានរៀប​​ចំធ្វើសន្និ​សីទមួយ​​ស្ដីអំពី រឿងអាបពាក់​មួកសុវត្ថិភាពវគ្គ២ ដែលកំពុង​ទទួល​បានការគាំទ្រពីទស្សនិក​ជនយ៉ាងច្រើន កុះករ​ហើយ ត្រូវបាន​ម្ចាស់រោង​​ភាពយន្តយក​ទៅចាក់បញ្ចាំង​​នៅក្នុងរោងភាពយន្តរបស់​ខ្លួន និងមានអ្នកទស្សនាច្រើន​ដោយសារតែក្នុង​សាច់រឿងនេះ មានឈុត​ឆាកកំប្លែង រន្ធត់ និង​មានតារាល្បីៗ​នៅក្នុង​ព្រះ​រាជាណាចក្រកម្ពុជាចូលរួម​សម្ដែងផងដែរ ។

ការធ្វើ​សន្និសីទនេះ ត្រូវបាន​រៀបចំឡើង នៅរោងភាពយន្តលី​ជេន ក្នុងផ្សារស៊ីធីម៉ល ​កាលពី​​រសៀលថ្ងៃទី​១០ មេសា ២០១៣ ដែលមានអ្នក​ដឹកនាំរឿង ម្ចាស់រោង​កុន លីជេន និងតួអង្គ​សំដែងដូចជា នាយពាក់មី នាយ​ក្រូច នាយពាង លោកសុវណ្ណ នរាហ៍ កញ្ញា​ថន លក្ខិណា លោក​ជីណា កញ្ញាជីជី ចូលរួម​ផងដែរ។ លោក​​លៀក លីដា អ្នកដឹកនាំ​រឿង អាបពាក់មួកសុវត្ថិភាព​​បាន​មាន​ប្រសាសន៍​​នៅក្នុងអង្គសន្និសីទ​នៅរសៀលថ្ងៃនោះ​ថា ផលិតកម្ម​អិល​ឌី ភីកឈ័រ (LD Picture) ជាផលិតកម្ម​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ទើបតែផលិតរឿងបាន​ពីរប៉ុណ្ណោះ គឺរឿងអាបពាក់មួក​សុវត្ថិ ភាពវគ្គ១ និងវគ្គ២ ហើយក៏មាន​ការគាំទ្រពី​សំណាក់ទស្ស​និក​ជន​យ៉ាងច្រើន ដែលធ្វើអោយ​ផលិតកម្មមានការពេញ​ចិត្ត និងខិតខំប្រឹង​ប្រែង ផលិត និងថតរឿងជា​​ច្រើនទៀត​សម្រាប់​​បំពេញ​តម្រូវការ​ទស្សនិកជនដែល​តែងតែគាំទ្រភាព​យន្តខ្មែរ ។

រឿងអាប​ពាក់មួកសុវត្ថិភាពវគ្គ២នឹងមាន​ការ​គាំទ្រច្រើន​ពីទស្សនិក​ជន ដោយសារតែ ក្នុងរឿងនេះ​មាន តារាល្បីៗ ក្នុងព្រះ​រាជាណា​ចក្រ​កម្ពុជា ចូលរួ​មសម្ដែងដូច​ជា លោកសុខ គា នាយកុយ នាយ​ពាក់មី នាយគ្រឿន នាយក្រូច កញ្ញា​ថន លក្ខិណា កញ្ញាជីជី លោក​សុវណ្ណ​នរាហ៍ និងតារាល្បីជា​ច្រើនទៀត ។ រឿងអាបពាក់មួក​សុវត្ថិភាពវគ្គ១ និងវគ្គ២​នេះ មាន​លក្ខណៈខុស​គ្នាបន្តិចបន្តួច ដោយ​សារតែនៅក្នុង​វគ្គ២នេះ សាច់រឿងមានលក្ខណៈ​បែបកំប្លុក​កំប្លែងច្រើន​ ៕

Music
Khmer Calendar