សារអេឡិចត្រូនិច
កោះសង្សារ(មានVideo)


កោះសង្សារដែលស្ថិតនៅបណ្ដុំកោះរុង មានរមណីយដ្ឋានដែលមានវីឡាឈើប្រណីត២៧ខ្នងស្វាគមន៍ភ្ញៀវ។
ព្រះសីហនុ: ស្ថិតនៅប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ទេសភាពខ្សាច់សក្បុសហ៊ុមព័ទ្ធផ្ទះឈើ
ប្រក់ស្បូវប្រណីត បានក្លាយជាឋានសួគ៌ពិតរបស់ភ្ញៀវទេសចរ។ នោះគឺជារមណីយដ្ឋាន កោះសង្សារ ដែលផ្សារ
ភ្ជាប់នឹងគម្រោងអភិរក្សធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ។ខុសពីឆ្នេរសមុទ្រដែលមានមនុស្សម្នាកកកុញនៅទីនេះ
ហ្វូងមច្ឆជាតិហែលឆ្វែលឆ្វាត់ លោតផុតពីទឹកសមុទ្រពណ៌ខៀវថ្លាឆ្វង់ខណៈបក្សាបក្សីសំចតកាយនៅលើមែកដើម
កោងកាងយ៉ាងក្លាហាន។ទិដ្ឋភាពទាំងនោះគឺជាលទ្ធផលនៃគម្រោងអភិរក្សរបស់កោះសង្សារ ដែលធ្វើឲ្យរមណីយ
ដ្ឋាននេះមានស្ដង់ដារខុសពីកន្លែងកម្សាន្តទូទៅ។ស្ថិតនៅចម្ងាយ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ
រមណីយដ្ឋានកោះទាំង២នេះមានបុគ្គលិកផ្ទះបាយ អ្នកច្នៃម៉ូដអគារ និងមគ្គុទ្ទេសក៍សុទ្ធតែលំដាប់ផ្កាយ។ ភ្ញៀវដែលប្រាថ្នាមកកម្សាន្តនៅទីនេះអាចធ្វើដំណើរតាមទូក ឬក៏ឧទ្ធម្ភាគចក្រក៏បាន។