សារអេឡិចត្រូនិច
ជួយឲ្យចំណេញ


ត្រឡប់​ពី​សាលា​វិញ​ កូន​ប្រុស​ជើង​ល្អ​ប្រញាប់​សួរ​ឳពុក​ថាៈ
    - ពុក! ​បើ​ខ្ញុំ​ធ្វើ​អោយ​ពុក​ចំណេញ​ប្រាក់​បាន​ ៥​ ម៉ឺនរៀល តើ​ពុក​អោយ​រង្វាន់​ខ្ញុំ​ប៉ុន្មាន?
    - ពុក​អោយ​ ២​ ម៉ឺនរៀល
    - ថ្ងៃ​មុន​ពុក​មាន​ប្រសាសន៍ថា​ បើ​ខ្ញុំ​ប្រឡង​ជាប់​ ពុក​អោយ​ ៥​ ម៉ឺនរៀល​មែន​ទេ?

    - មែន!
    - អញ្ចឹង​ពុក​បាន​ចំណេញ​ ៥ ម៉ឺនរៀល​ ហើយ​អោយ​រង្វាន់​ខ្ញុំ​ ២​ ម៉ឺនរៀល​ភ្លាម​មក!
    - ចុះ​ពុក​បាន​ចំណេញ​ ៥ ម៉ឺនរៀល​រឿង​អី?
    - ខ្ញុំ​ប្រឡងធ្លាក់​ហើយ។​ ពុក​មិន​បាច់​ចំណាយ​លុយ​ ៥​ ម៉ឺនរៀល​អោយ​ខ្ញុំ​ទេ។​ នេះ​មិន​មែន​បាន​សេចក្តី​ថា​ ពុក​ចំណេញ​ ៥​ ម៉ឺនរៀលទេ​ឬ?