សារអេឡិចត្រូនិច
លក់ថ្លៃគិតសរុប


បុរសម្នាក់ទៅជួបអ្នកលក់សត្វ ៖
-ឆ្មានេះថ្លៃប៉ុន្មាន?
-១០០ដុល្លារ ។
-យី, ម៉េច១០០ដុល្លារទៅហើយ, ក្រែងម្សិលមិញពេល យាយម្នាក់ចង់ទិញវាបងឯងទារគាត់ ២០ដុល្លារនោះអី ។

ទើបតែម្សិលមិញកំណត់ថ្លៃ២០ដុល្លារ ហេតុអីរំលងមួយយប់ឡើងថ្លៃដល់ ១០០ដុល្លារ?
-បើធម្មតា ខ្ញុំលក់វា២០ដុល្លារមែន តែយប់មិញវាស៊ីសេកមួយក្បាលដែលខ្ញុំទុកលក់ ៨០ដុល្លារ, ដូច្នេះខ្ញុំត្រូវគិតលុយសរុបទាំងសេកនោះទៀត ។

-អ្នកទិញ....អុញ !!