សារអេឡិចត្រូនិច
អាកូន​សំលាញ់​ពុក ឆ្លាតជ្រុល!


អាសុនជាសិស្សឆ្លាតតែរៀន​មិន​ដែលបានពិន្ទុល្អ​​សោះថ្ងៃមួយអ្នកគ្រូកំពុង​​ពន្យល់អំពី មេសូត្ររត់មាត់​ ស្តីអំពីការ​ប្រៀន​ប្រដៅដល់កសិករ: កូនអើយ រកស៊ី កកាយធរណី ប្រពៃ កន្លង ធ្វើស្រែយកស្រូវ មួយឆ្នាំបីដង …គ្រូក៏សួរសិស្សថា : តើសិស្សដឹងទេ ថានរណាជា អ្នករកស៊ីក​កាយ​ធរណី? អាសុនលើក​ដៃហើយ​ឆ្លើយដោយ​មិនបាច់គិត : បាទអ្នកគ្រូ អ្នកដែលរក​ស៊ីកកាយ​ធរណីគឺ​ មាន់។ ថ្ងៃមួយទៀតអ្នក គ្រូពន្យល់ អំពីមេរៀនប្រវត្តិសាស្ត្រ៖


អ្នកគ្រូពន្យល់ថា: “នរណាលក់ទឹក​លក់ដី ជាតិរបស់​ខ្លួនគឺជា មនុស្សក្បត់ នឹងជាតិរបស់ ឯង។ ”អាសុនមក​ដល់ផ្ទះ​ពេលកំពុង​​ទទួលទាន បាយជួបជុំ​ក្រុមគ្រួសារអាសុន ក៏និយាយ ប្រាប់ឪពុកវាថា: ពុកឯង​ជាជនក្បត់ជាតិ ឪពុកខឹង​យ៉ាងខ្លាំង​ក៏សួរទៅ អាសុនវិញ “ហេតុអី ឯងនិយាយអញ្ចឹង” ។

អាសុន ឆ្លើយវិញថា: នរណាលក់ទឹកលក់ដីជាជ​នក្បត់ជាតិ​ហើយ ខ្ញុំ​ឃើញពុក​ឯងអូស ទឹកលក់ជា រៀងរាល់ថ្ងៃ។” នៅពេលចុង​ក្រោយឆ្នាំ អាសុនត្រូវបាន ទទួលចំណាត់​ថ្នាក់លេខ ៤៥ ក្នុងចំណោម សិស្ស ៤៨ នាក់ ឪពុកមិន សប្បាយចិត្ត​ក៏សួរ អាសុនថា : ហេតុម្តេចក៏​ឯងរៀន ខ្សោយម៉្លេះ ? អាសុន ឆ្លើយថា : “គ្រាន់តែបាន​លេខ ៤៥ អា៣ នាក់ដែលចាញ់​ខ្ញុំវាច្រណែន​ស្ទើរតែស្លាប់ ទៅហើយ​ទំរាំតែ លេខ ១ វិញតើអា ៤៧ នាក់ទៀតវា​ធ្វើបាប ខ្ញុំយ៉ាង​ណាទៅ ។