គ្រោះថ្នាក់ចរាចរ ដ៏គួឲ្យរន្ធត់
ថ្ងៃ ពុធ ទី ២ ខែ កក្កដា ឆ្នាំ ២០១៤ ម៉ោង ១០:៥៧
តាមប្រភពតគ្នាមួយបានឲ្យដឹងថាម្សិលម៉ិញ វេលាម៉ោង១ថ្ងៃត្រង់មានគ្រោះថ្នាក់ចរាចរមួយគួរឲ្យរន្ធត់។ តាមលឺ សាក្សីបានឲ្យដឹងថាស្រ្តីបីនាក់ត្រូវបានរថយន្តក្រុងកិនសំប៉ែតដូច ចេកចៀន។
ទទួលដំណឹងភ្លាមភ្នាក់ងារយើងក៏រត់ឡើងស៊ីក្លូដើម្បីទៅថត ព្រឹត្តការណ៍ជាក់ស្ដែង។ ទៅដល់កន្លែងកើតហេតុទើប ដឹងថាពុំមានស្រ្តីណាម្នាក់ត្រូវកិន ស្លាប់ដោយសាររថយន្តក្រុងទេ គឺរថយន្តកិនសំបកត្រីខកំប៉ុងរូបស្រីបីនាក់តែប៉ុណ្ណោះ។ ព័ត៌មានខ្លីសម្រាប់ថ្ងៃនេះសូមចប់តែប៉ុណ្ណេះ។