សារអេឡិចត្រូនិច
ឈឺគ្រប់កន្លែង​


នាងក្រមុំម្នាក់ទៅជួបវេជ្ជបណ្ឌិត   ហើយប្រាប់លោកគ្រូពេទ្យថានាងឈឺគ្រប់កន្លែង ។

គ្រូពេទ្យ ៖   ប្រាប់ខ្ញុំមើល តើនាងឈឺត្រង់ណាខ្លះ ? ។
នាងក្រមុំ ៖ ចាស ! លោកគ្រូពេទ្យ  នាងខ្ញុំហាក់ដូចជាឈឺគ្រប់កន្លែងតែម្តង។  សូមលោកគ្រូពេទ្យជួយនាងខ្ញុំផង ។
គ្រូពេទ្យ ៖   មើល៍!  សូមនាងចុចប្រាប់ខ្ញុំឲ្យចំកន្លែងឈឺមើល ស្រណុកខ្ញុំព្យាបាលជូនណា ។
បន្ទាប់មកនាងក្រមុំយើងក៏យកចង្អុលដៃទៅចុចក្បាលជង្គង់ហើយក៏ស្រែកថា” អូយ” រួចហើយ នាងចុចថ្ពាល់ ក៏នៅតែស្រែក” អូយ ” ។  ចុចក្បាលក៏ស្រែក”អូយ” ។   លោកគ្រូពេទ្យក៏ចាប់ពិនិត្យ ហើយស្រាវជ្រាវរកដើមហេតុនៃការឈឹចាប់អស់ហ្នឹង ។  មួយស្របក់ក្រោយមក លោកគ្រូពេទ្យក៏នឹកឃើញហើយប្រាប់នាង។.

គ្រូពេទ្យ ៖ ខ្ញុំរកឃើញហើយការឈឺចាប់របស់នាង  គឺមកពីចង្អុលដៃនាង” វាបាក់ឆ្អឹងខាងក្នុង ” បានជាចុចកន្លែងណាក៏ឈឺដែរនោះ  ៕
នាងក្រមុំ៖ .....(២_២)..!!!