ថ្ងៃ សុក្រ ទី ១៣ ខែ មិថុនា ឆ្នាំ ២០១៤ ម៉ោង ១៤:០៧
នៅយប់មួយម៉ោងប្រមាណជា១២យប់មានខ្មោចបីនាក់បានជួបពិភាក្សាគ្នា។ ខ្មោចដែលឈរនៅ ខាងឆ្វេងបានសួរ ទៅខ្មោចដែលនៅខាងស្ដាំថា ៖ “នែ អាខ្មោចដែលឈរនៅខាងស្ដាំតើឯងស្លាប់ដោយសារអ្វី?” ខ្មោចដែលឈរ នៅខាងស្ដាំឆ្លើយ ៖ “យើងវេទនាណាស់ គឺយើងស្លាប់ដោយសារចោរប្លន់ គឺគេបាញ់គ្នាចំនួនពីរគ្រាប់ ត្រង់ក្បាល និង ត្រង់ដើមទ្រូង”។ ឆ្លើយចប់ខ្មោចឈរនៅខាងស្ដាំបានសួរទៅកាន់ខ្មោចដែលឈរនៅខាងឆ្វេងវិញម្ដង ៖ “រួចចុះឯងស្លាប់ ដោយសារអ្វីដែរ?” ខ្មោចដែលឈរនៅខាងឆ្វេងឆ្លើយថា ៖ “យើងក៏មិនខុសពីឯងដែរ គឺយើងស្លាប់ដោយសារឡានបុក ហ៊ីហ៊ីហ៊ី”។ បន្ទាប់ពីខ្មោចទាំងពីរឆ្លើយប្រាប់គ្នារួចហើយ គេក៏សួរទៅខ្មោចដែលឈរនៅកណ្ដាលវិញថា ៖ “ចុះឯងស្លាប់ដោយសារអ្វីដែរទៅ?” ពេលឮដូចនេះ អ្នកដែលឈរនៅកណ្ដាលក៏ស្រែកយំហ៊ូរ :cry: ហ៊ូៗៗៗ ឃើញដូច នោះខ្មោចដែលឈរនៅសងខាងនឹកគិតថា ប្រហែលជាវាកំសត់ជាងខ្លួនទៀតមើលទៅ ហើយក៏ប្រាប់ទៀតថា ៖ “ឯង កុំយំអី ប្រាប់គ្នាមកចាំគ្នាជួយរំលែកទុក្ខឯងណាសំឡាញ់” ពេលឮហើយអ្នកឈរនៅកណ្ដាលឆ្លើយទាំងញ័រថា ៖ “ខ្ញុំអត់ មានស្លាប់ដោយសារអ្វីទេ! ហើយខ្ញុំពុំទាន់ស្លាប់ដែរ ពេលនេះគឺខ្ញុំមក បត់ជើងធំតែប៉ុណ្ណោះ!!!”