សារអេឡិចត្រូនិច
ក្បួនរក្សា​សម្រស់​ក្មេង​ជាងវ័យ


ថ្ងៃមួយ ម៉ាប់បាន​មើលកម្មវិធី​ទូរទស្សន៍​ស្តីពីវិធីថែរក្សា​សម្រស់​ឲ្យក្មេងជាងវ័យ ។ ដោយ​មិនអស់ចិត្ត​នឹងសម្រស់ខ្លួនឯង ធ្វើឲ្យម៉ាប់ឆ្លេឆ្លារកវិធីដើម្បី​ទៅដល់ ហាងកែ​សម្ផស្សនោះ។ ក្រោយពេល​ពិក្សាជាមួយ​វេជ្ជបណ្ឌិតមួយ​ម៉ោងក្រោយមក ម៉ាប់​បាន​មកផ្ទះ​វិញ ក៏ជួបក្តឿនជាមិត្តស្រី។
មិត្តស្រីម៉ាប់៖ ម៉េចហើយម៉ាប់ ការពិនិត្យសម្ផស្សឯងនោះ ?
ម៉ាប់៖ ចាស៎...ពិនិត្យអត់អស់លុយទេ តែព្យាបាលឲ្យក្មេងអស់ច្រើន​ណាស់ក្តឿនអើយ ៣០០ $ ឯណ្ណោះ...!!
មិត្តស្រីម៉ាប់៖ គ្នាមាន​វីធីម្យ៉ាង វ៉ើយ !!
ម៉ាប់៖ វីធីស្អីគេនាងក្តឿន...ឆាប់ប្រាប់មក...អញចង់ដឹងណាស់ !!
មិត្តស្រីម៉ាប់៖...ឯងត្រូវទៅ​ជួបលោក​មេភូមិ ច្រូច ហើយ​ប្រាប់គាត់​ថា ឯងចង់កែ​សំបុត្រកំណើត​តម្លើងអាយុឯង២០ ឆ្នាំ​ទៅ ២៧ ឆ្នាំ នោះមុខ​ម៉ាប់​ប្រាកដជាក្មេង​ជាងវ័យមិនខាន ។
ម៉ាប់៖....(@_@) យីដល់ម្លឹងផង..!!!