សារអេឡិចត្រូនិច
ដូរឬមិនដូរ


ខ្នុយ ជិះម៉ូតូទៅធ្វើការ ស្រាប់​តែបែកកង់​ម៉ូតូកណ្ដាល​ផ្លូវ។ ខ្នុយ​បណ្ដើរ​ម៉ូតូចូល​រកកន្លែង​ប៉ះកង់ កំពុងរង់ចាំ ស្រាប់ តែក្បួនឃោសនាគណបក្សមួយហែរមកដល់ ជាមួយនឹងសម្រែក ដូរឬមិនដូរ ខ្នុយយើង ដែល កំពុងផ្ដោត លើការ ហែរក្បួន​បក្ស បានស្រែកថា ដូរៗ! ពេលដែលក្បួនបាន​ទៅផុត កង់ម៉ូតូក៏ប៉ះ​រួចរាល់ដែរ ខ្នុយយើងក៏សួរតម្លៃ

ជាងប៉ះកង់ឆ្លើយថា៖ ២៧០០០រៀល

ខ្នុយ : ហា៎ក! ម៉េចអស់ច្រើនម៉េះ??!!
ជាងប៉ះកង់៖ ពោះវៀនកង់២៥០០០រៀល ថ្លៃដូរ ២០០០៛

ខ្នុយ៖ ហា៎ក ដូរអី?!! ពោះវៀនទើបតែដូរហ្នឹង?

ជាងប៉ះកង់៖ ចុះខ្ញុំសួរបងថា ដូរពោះវៀនកង់ឬអត់? ហើយបងឆ្លើយថា “ដូរៗ” ខ្ញុំក៏ដូរអោយបងទៅ

ខ្នុយ៖ អុញ!!!