សារអេឡិចត្រូនិច
សោកស្ដាយ​ដោយ​ពុំ​អាច​ធ្វើទៅបាន​


​ស្ត្រី​អភិជន​វ័យ​ចំណាស់​ម្នាក់ បាន​ទៅ​កាន់​មន្ទីរពេទ្យ​កែ​សម្ផស្ស និង​សោភណភាព​មុខមាត់​បាន​ជួបពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​។​
​ស្ត្រី​អភិជន : លោក​ដុក​ទ័រ ចាស៎​! លោក​ដុកទ័​រអាច​ជួយ​ប្ដូរ និង​កែ​សម្រស់​មុខមាត់​របស់​នាង​ខ្ញុំ​ឲ្យបាន​ស្អាត​ឡើ​វិញ ដូច​មុខ​ស្រី​ក្រមុំ​អាយុ​ជាង ២០​ឆ្នាំ​វិញ​បាន​ដែរ​ឬទេ​ចាស៎​!
​លោក​វេជ្ជបណ្ឌិត​ក្រោយពី​បាន​ស្ដាប់​សំណូមពរ​នេះ ក៏​បាន​សំឡឹងមើល​មុខ​ស្ត្រី​អភិជន​ដោយ​ក្ដី​អាណិត​។ អស់​ពេល​មួយសន្ទុះ​ក្រោយមក​ក៏​បាន​ពោល​ប្រាប់​ទៅ​វិញ​ថា​:
​លោក​វេជ្ជបណ្ឌិត : សូមទោស​លោកស្រី​! នៅ​សតវត្ស​ទី​២១​នេះ ទោស​ប្រហារជីវិត​ដោយ​កាត់​ក​នោះ លែងមានទៀតហើយ ស្ដាយ​ណាស់​ដោយ​សារ​ខ្ញុំ​ពុំ​អាច​ធ្វើ​ការផ្លាស់​ប្ដូរ​តាម​សំណូមពរ​យ៉ាង ដូច្នេះ​បាន​នោះ​៕​