សារអេឡិចត្រូនិច
សាន់ដេសម្រុក​ថតឈុត​ខារ៉ា អូខេសម្រាប់​ឱកាស ​បុណ្យ​ចូលឆ្នាំខ្មែរ


ភ្នំពញ៖ នៅសល់ត្រឹមតែ រយៈពេល ជាង១ខែទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ និងគៀកចូលមក ដល់ ហើយដូច្នេះ នៅដើមខែមិនានេះ គេសង្កេតឃើញថា សិល្បករ-សិល្បការិនី និងផលិតកម្ម ក្នុងនិងក្រៅស្រុក   ជាច្រើនមានការមមាញឹកជាមួយការត្រៀមខ្លួន ថត MTV ទុក សម្រាប់អបរអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ នេះ។

ជាក់ស្តែងថ្ងៃអាទិត្យ ទី២ ខែមិនានេះ ខាងផលិតកម្មសាន់ដេ បានដឹកនាំវត្តមាន តារាប្រុសស្រី ល្បីឈ្មោះជាច្រើន ដួង ចូលរួមថតឈុតឆាកខារ៉ាអូខេ សម្រាប់បុណ្យ ចូលឆ្នាំខ្មែរ ដែលកាន់ តែគៀកចូលមកដល់ ក្នុងពេលឆាប់ៗ ខាងមុខនេះ ។ ដោយនៅក្នុងឱកាស បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ខាងផលិតកម្មសាន់ដេ បានសម្រឹត សម្រាងជ្រើស រើស បទចម្រៀងបែប ប្រពៃណីខ្មែរ ជាច្រើនចង្វាក់ ដើម្បីតម្រូវចិត្តបងប្អូន ប្រជាពលរដ្ឋខ្មែរ បានសប្បាយរីករាយ នៅក្នុងឆ្នាំថ្មី។

(ប្រភពពី៖ដើមអម្ពិល)

ព័ត៌មានថ្មីៗ


Music
Khmer Calendar