សារអេឡិចត្រូនិច
លោក​ម៉ង់​ដឺ​ឡា ​មាន​សុខ​ភាព​ល្អ​តែ​វង្វេង​ច្រើន​


សារ​ព័ត៌​មាន​ក្នុង​ស្រុក​រាយ​​ការណ៍​កាល​ពី​ថ្ងៃ​ទី​១១ មីនាថា អតី​ត​ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង លោក​ណែល​សុន ម៉ង់​ដឺ​ឡា ដែល​​ទើប​​ចេញ​ពី​មន្ទីរ​ពេទ្យ​​ វិល​ទៅ​ផ្ទះ​លោក​វិញ​ក្រោយ​ការ​ពិនិត្យ​សុខ​ភាព​ជា​ទម្លាប់​មួយ មាន​សុខ​ភាព​ល្អ តែ​លោក​បាត់​ការ​ចង​ចាំ​ច្រើន​​ហើយ​ ដោយ​សារ​វ័យ​ចាស់​ជរា​របស់​លោក ។

លោក​ណែល​សុន ម៉ង់​ដឺ​ឡា អាយុ​៩៤​ឆ្នាំ បាន​ចូល​​មន្ទីរ​ពេទ្យ​ក្រុង​ប្រេ​តូ​រី​យ៉ា​ កាល​ពី​ថ្ងៃ​ទី​៩ មីនា ហើយ​ចេញ​ពី​ពេទ្យ​វិញ​នា​ថ្ងៃ​​បន្ទាប់​ ក្រោយ​ការ​ត្រួត​ពិនិត្យ​សុខ​ភាព​ឃើញ​ថា​គ្មាន​បញ្ហា​មក​ ។ ​មិត្ត​ភក្តិ​លោក​ម្នាក់​ក្នុង​ចំណោម​មិត្ត​ភក្តិ​ជិត​ដិត​ គឺ​លោក​មេធាវី​ GEORGE BIZOS គូស​បញ្ជាក់​ថា វីរ​បុរស​ត​ស៊ូ​ប្រឆាំង​អាប៉ា​ថេត​ ពុំ​មាន​​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​ឡើយ ក៏​ប៉ុន្តែ​លោក​បាត់​ការ​ចង​ចាំ​ច្រើន​ ។ លោក​ហាក់​ដូច​ជា​ភ្លេច​ថា​មិត្ត​ភក្តិ​ជិត​ដិត​​លោក​ស្លាប់​បាត់​អស់​ហើយ តែ​លោក​នៅ​ដឹង​ពី​បច្ចុប្បន្ន​ភាព​នយោបាយ​ ។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សុខ​​ភាព​របស់​លោក​ម៉ង់​ដឺ​ឡា​ ញ៉ាំង​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅ​​អាហ្វ្រិក​ខាង​ត្បូង ៕