សារអេឡិចត្រូនិច
មេដឹកនាំ​កូរ៉េខាងជើង​ គំរាម​វាយប្រហា​រកោះ​កូរ៉េខាងត្បូង​


មេដឹកនាំ​កូរ៉េខាងជើង​ លោក​គីម ជុង អ៊ុន ​បានចេញ​ការ​គំរាម​ពិស្តារ​មួយ​ថា​នឹង​ "​បោសសម្អាត​"​ កោះ​កូរ៉េខាងត្បូង​តូច​មួយ ​នៅ​​ក្នុង​ការបង្កើន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​ថែម​ទៀត​លើ​ឧបទ្វីប​កូរ៉េ​។​

​ក្នុងការ​ចុះសួរសុខទុក្ខ​ទាហាន​ក្នុង​កងកាំភ្លើងធំ​ជាប់​ព្រំដែន លោក​គីម ​បាន​កំណត់​យក​កោះ​ប៊ែង​យឹង ​នៅ​ខាង​កូរ៉េ​ខាងត្បូង​ជា​គោល​​ដៅ​មុនគេ​ក្នុងករណី​ផ្ទុះ​អាវុធ​ណា​មួយ​។​

​ដំណើរ​ទស្សនកិច្ច​ព្រំដែន​នេះ​ បាន​កើតឡើង​ជួន​គ្នា​នឹង​ការចាប់ផ្តើម​សមយុទ្ធ​រួម​រវាង​កូរ៉េ​ខាងត្បូង​-​អាមេរិក ​ដែល​បណ្តាល​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ប្រកាស​លុបចោល​បទ​ឈប់​បាញ់​ចំណាស់​៦០​ឆ្នាំ រួម​ជាមួយ​សន្ធិសញ្ញា​មិន​ឈ្លានពាន​គ្នា​ជាមួយ​កូរ៉េ​ខាងត្បូង​។​

​កូរ៉េ​ខាងជើង​ក៏​បាន​គំរាម​វាយប្រហារ​ដោយ​សព្វាវុធ​នុយក្លេអ៊ែរ​លើ​អាមេរិក​និង​កូរ៉េខាងត្បូង​ ដើម្បី​ជាការ​សងសឹក​ការ​ដែល​អង្គការ​​សហប្រជាជាតិ​ដាក់ទណ្ឌកម្ម​លើ​ខ្លួន​៕