សារអេឡិចត្រូនិច
ចោរ​សិច​ស៊ី​បំផុត ​ដែល​ប៉ុនប៉ង​លួច​លុយ ​២៧០​លាន​


Kristina Svechinskaya អាយុ​២១​ឆ្នាំ​ត្រូវបាន​ចាត់ទុកជា​អ្នក​លួច​ចូល​មើល​ព័ត៌មាន​កុំព្យូទ័រ​ដែល​មាន​រាង​សិច​ស៊ី​បំផុត​ក្នុង​លោក បន្ទាប់ពី​នាង​បាន​ធ្វើការ​លួច​លុយ​ធនាគារ​តាម​អ៊ីនធឺណិត​ដ៏​ក្លាហាន​នៅ​ក្រុង​ញូវយ៉ក​។​ Svechinskaya ​និង​មនុស្ស​៣៧​នាក់​ទៀត​ដែល​ត្រូវបាន​ចោទប្រកាន់​ថា​បាន​ប្រើ​គណនី​ធនាគារ​ខ្យល់​(​មាន​តែ​ឈ្មោះ​) លិខិត​ឆ្លង​​ដែន​ក្លែងក្លាយ ​និង​វីរុស្ស ​Zeus Trojan ​ដើម្បី​លួច​យកលុយ​ ៣​លាន​ដុល្លារ ​ពី​ធនាគារ​អាមេរិក​និង​ ៩​លាន​ទៀត​ពី​ធនាគារ​អង់គ្លេស​។​

​នាង​ត្រូវបាន​ចោទប្រកាន់ថា​បាន​បើក​គណនី​យ៉ាងតិច ​៥​ក្រោម​ឈ្មោះ​នាង​ផ្ទាល់ ​និង​ក្រោម​ឈ្មោះ​ក្លែងក្លាយ​ដូចជា​Anastasia Opokina និង Svetlana Makarova​ នៅ​ធនាគារ​ Bank of America និង Wachovia​ ដែល​ប្រាក់​ជាង​៣៥.០០០​ដុល្លារ​ត្រូវបាន​តម្កល់​ដោយ​ឆបោក ​និង​បាន​លួច​ដក​យក​ចេញ​វិញ​អស់​១១.០០០​ដុល្លារ​។​

Svechinskaya ​ដែល​ជា​និស្សិត​សកល​វិទ្យាល័យ​ក្រុង​ញូវយ៉ក​ម្នាក់​ពាក់ព័ន្ធ​ក្នុងការ​លួច​លុយ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​​បន្សល់​ទុក​ជីវិត​គ្រោតគ្រាត​នៅ​រុស្ស៊ី​។ ​ឪពុក​នាង​បាន​ស្លាប់​ និង​ម្តាយ​ព្រមទាំង​ជីដូន​រស់នៅក្នុង​ជីវភាព​ជិត​នឹង​កម្រិត​ក្រីក្រ​។​

​ពួក​អ្នក​ស៊ើបអង្កេត​និយាយ​ថា​បទឧក្រិដ្ឋ​នេះ​ត្រូវ​បាន​ចាត់ចែង​និង​រៀបចំ​នៅ​អឺរ៉ុប​ខាងកើត ហើយ​នៅ​ទីបំផុត​ត្រូវបាន​អនុវត្ត​នៅ​ក្រុង​ញូវយ៉ក​។​ ​អ្វី​ដែល​ពួក​មន្ត្រី​ស៊ើបអង្កេត​បាន​ហៅ​ថា​"​ករណី​ឧក្រិដ្ឋកម្ម​អ៊ិន​ធឺ​ណិ​ត​ធំ​បំផុត​មួយ​លើ​កលោក​" ពួកចោរ​បាន​ប្រើ​មេរោគ​ Trojan​ ដើម្បី​​លួច ​passwords និង​បន្ទាប់មក​អង្គការ​នេះ​បាន​ប្រើ​វា​សំរាប់​លួច​លុយ​យ៉ាងតិច​២​លាន​ដុល្លារ​ក្នុង​មួយ​ខែ នេះ​បើ​តាម​ការអះអាង​​របស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​អាមេរិក​(FBI)៕