សារអេឡិចត្រូនិច
ជប៉ុន​ប្រារព្ធ​ខួប ​រលក​ស៊ូ​ណា​មី​លើក​ទី​២


ជប៉ុន​ កាលពី​ថ្ងៃ​ចន្ទ​ បាន​ប្រារព្ធ​ខួប​ទី ​២ ​នៃ​រលក​ស៊ូ​ណា​មី​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ជិត​១៩.០០០​នាក់​ និង​បាន​បង្ក​ឧបទ្ទវហេតុ​​នុយក្លេអ៊ែរ​ដ៏​អាក្រក់​បំផុត​នៅក្នុង​មួយ​ជំនាន់​មនុស្ស​។​

​រដ្ឋាភិបាល​នឹង​រៀបចំ​ពិធី​កំរិត​ជាតិ​មួយ​នៅ​ក្រុង​តូ​ក្យូ ដោយមាន​ការយាង​ចូលរួម​ពី​ព្រះ​ចៅ​អធិរាជ អាគី​ហ៊ី​តុ​និង​អធិរាជ​នី មី​ជីកូ​ដើម្បី​គោរព​វិញាណក្ខន្ធ​ដល់​មនុស្ស​ស្លាប់​១៥.៨៨១​នាក់​និង​២.៦៦៨​នាក់​ទៀត​ដែល​បាត់​ខ្លួន​ដោយ​រញ្ជួយ​ដី​និង​ស៊ូ​ណា​មី​កាលពី​​ថ្ងៃ​១១​មីនា​ឆ្នាំ​២០១១​។​ នឹង​មាន​ពិធី​ស្មិង​ស្មាធ៌​នៅ​ម៉ោង​២​និង​៤៦​នាទី​រសៀល ជា​ពេល​ដែល​រញ្ជួយ​ដី​កំលាំង​៩​រិ​ច្ឆ​ទ័របាន​វាយប្រហារជ​ប៉ុនភា​គឦសាន​​នៅ​ថ្ងៃ​១១​មីនា​។​

​រំ​ញ័រ​បាន​បង្ក​ជា​មហា​រលក​សមុទ្រ​ដែល​បាន​លេប​ត្របាក់​សហគមន៍​តាម​ឆ្នេរ​និង​បំផ្លាញ​រោងចក្រ​នុយក្លេអ៊ែ​រ​Fukushima Daiichi ​ដែល​បាន​រលាយ ផ្ទុះ​និង​បង្ក​វិបត្តិ​នុយក្លេអ៊ែរ​អាក្រក់​បំផុត​ចាប់តាំងពី​ការកើតមាន​ឧបទ្ទវហេតុ​នៅ​រោងចក្រ​Chernobyl​នា​ឆ្នាំ​១៩៨៦៕