សារអេឡិចត្រូនិច
ជ្រូក​ងាប់ ​៩០០​ក្បាល​ អណ្តែត​ក្នុង​ទន្លេ​សៀង​ហៃ​


ពួក​មន្ត្រី​ចិន​និយាយថា ​ពួកគេ​បាន​ស្រង់​ជ្រូក​ងាប់​ចំនួន​ ៩០០​ក្បាល ​ចេញពី​ទន្លេ​ក្រុង​សៀង​ហៃ​ដែល​ជា​ប្រភព​ទឹក​សំរាប់​អ្នក​រស់​​នៅក្នុង​ទីក្រុង​។​

​គេ​កំពុង​ស៊ើបអង្កេត​ថា​តើ​ជ្រូក​ទាំងនេះ​មកពីណា នៅពេល​មន្ត្រី​កសិកម្ម​បាន​និយាយថា​គេ​មិន​មាន​ភស្តុ​ង​តាង​អំពី​ការចាក់​ចោល​ចូលក្នុង​ទន្លេ​ឬ​ក៏​ជម្ងឺឆ្លង​ណាមួយ​ក្នុងចំណោម​សត្វ​ទាំងនេះ​ទេ​។​ ពួក​មន្ត្រី​ក្រុង​បាន​ស្រង់​ជ្រូក​ងាប់​ទាំង​នេះ​កាលពី​យប់​ថ្ងៃ​សុក្រ​ និង​រហូតដល់​យប់​ថ្ងៃ​សៅរ៍ ​ជ្រូក​ជាង​៩០០​ត្រូវបាន​ស្រង់​ចេញ​ពី​ទន្លេ​៕