សារអេឡិចត្រូនិច
ព្យុះ​ធូ​លី ​ធ្វើអោយ​ក្រុង​តូ​ក្យូ ​ស្ថិត​ក្នុង​ផ្សែង​អ័ព្ទ​ពណ៌​ត្នោត​


ព្យុះ​ធូ​លីដ៏ធំ​មួយ​បាន​វាយប្រហារ ​ទីក្រុង​តូ​ក្យូ ​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​ធូ​លី​ពណ៌​ត្នោត​គ្រប​លើ​ទីក្រុង ​និង​បានប្រែក្លាយ​មេឃ​ស្រឡះ​​ទៅ​ជា​ស្រអាប់​ភ្លាម​។​ ភាព​អាច​មើលឃើញ​ក្នុង​ក្រុង​បាន​ធ្លាក់ចុះ​ភ្លាមៗ​ផងដែរ​នៅពេល​គ្រាប់​ធូ​លី​មហា​ល្អិត​ហោះ​ពេញ​អាកាស​។​

​ពួក​អ្នក​ឧតុនិយម​បាន​និយាយ​ថា​បាតុភូត​នេះ​បណ្តាល​បាន​ពី​អាកាសធាតុ​ត្រជាក់​ភ្លាម​មួយ ដោយ​មិន​ពាក់ព័ន្ធ​នឹង​ខ្យល់​អាកាស​​យ៉ាង​ថប់ដង្ហើម​ដែល​កំពុង​គ្រប​លើ​រដ្ឋធានី​ចិន​នោះទេ​។​ អ្នក​ឧតុនិយម​ម្នាក់​នៅ​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​និយាយថា​"​ប្រព័ន្ធ​សម្ពាធ​ទាប​ភ្លាមៗ​មួយ​នៅ​ភាគ​ខាងជើង​បាន​ធ្វើដំណើ​រម​ក​​ខាងត្បូង​។​ វា​នាំ​មក​ព្យុះ​ព្រិល​នៅ​ខាងជើង​និង​ខ្យល់​ខ្លាំង​នៅ​ក្រុង​តូ​ក្យូ​និង​តំបន់​ជុំវិញ​"​។​

"​នៅ​តំបន់​កាន់​តូ​ដែល​រួមមាន​ក្រុង​តូ​ក្យូ​និង​តំបន់​ជុំវិញ ខ្យល់​ខ្លាំង​បាន​នាំ​ធូ​លី​ស្ងួត​ឡើង​មក​ពី​ដី​។​ បាតុភូត​នេះ​ត្រូវ​រំពឹងថា​មាន​​តែ​មួយ​រយៈពេល​ហើយ​ភ្លៀង​នឹង​បំបាត់​ធូរ​លី​ចេញពី​ខ្យល់​អាកាស​"៕