កូនប្រសារប៊ីនឡាដែន ជាប់ចោទភេរវកម្ម នៅអាមេរិក
ថ្ងៃ សៅរ៏ ទី ៩ ខែ មីនា ឆ្នាំ ២០១៣ ម៉ោង ០៩:៥៣
តុលាការអាមេរិកកាលពីថ្ងៃទី៧ មីនា បានធ្វើការចោទប្រកាន់កូនប្រសាររបស់អូសាម៉ាប៊ីនឡាដែនពីបទរួមគំនិតសម្លាប់បណ្តាជនជាតិអាមេរិក ក្រោយពីរូបគេត្រូវចាប់ខ្លួននៅតួកគី ហើយនិងការធ្វើបត្យាប័នរូបគេដើម្បីកាត់ទោសនៅក្រុងញូវយ៉ក ។ ក្នុងសេចក្តីប្រកាសមួយអមដោយបទចោទប្រកាន់អគ្គរដ្ឋអាជ្ញាអាមេរិក លោក ERIC HOLDER អះអាងថា ទោះស្ថិតនៅទីណា ឬទោះពេលវេលាយូរបែបណាក៏មិនអាចរារាំងការប្តេជ្ញាចិត្តរបស់យើងត្រូវកាត់ទោសពួកគេដោយអាមេរិកដែរ ។ កូនប្រសារប៊ីនឡាដែនរូបនេះ ឈ្មោះស៊ូឡីម៉ាន់ អាប៊ូហ្គាអ៊ី ដែលធ្លាប់កាន់តំណែងជាអ្នកនាំពាក្យរបស់អាល់កៃដា ។ ជននោះត្រូវនាំមកបង្ហាញខ្លួនចំពោះមុខចៅក្រមក្រុងញូវយ៉កមួយរូប នាព្រឹកថ្ងៃទី៨ មីនា ៕